ដឹងតែថ្មី ប្លែកទៀតហើយបងប្អូន! ថោននឹងបង្កើតមហាព្រឹត្តិការណ៍គុនខ្មែរដ៏កក្រើកថ្មីមួយទៀត DRAGON KUN KHMER TOP5 ដើម្បី ស្វាគមន៍ឆ្នាំថ្មី ឆ្នាំរោងខាងមុខនេះ

ភ្នំពេញ៖ នៅពេលនេះ ថោនបើកទំព័រសករាជថ្មីមួយទៀត សម្រាប់វិស័យកីឡាប្រដាល់គុនខ្មែរដើម្បីស្វាគមន៍ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាព្រឹត្តិការណ៍ដ៏កក្រើកថ្មីមួយទៀតឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី ឆ្នាំរោង ជាមួយម្ចាស់ជើងឯកទាំង 5 ប្រចាំប្រទេស ដែលមានតែមួយគត់នៅក្នុងមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ DRAGON KUN KHMER TOP 5 ដ៏ធំសម្បើម និងកក្រើកប្រចាំឆ្នាំ ដែលនឹងខិតចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។

 

ដ្រាហ្គិនបៀរ និងស្ថានីយទូរទស្សន៍ថោន បានសហការគ្នាបង្កើតមហាព្រឹត្តិការណ៍ប្រដាល់ DRAGON KUN KHMER TOP5 ដែលមិនធ្លាប់មានពីមុនមក ក្នុងជំនួបអ្នកខ្លាំងអន្តរជាតិ ប៉ះអ្នកខ្លាំងគុនខ្មែរនៅលើសង្វៀនថ្មី The Ring of DRAGON!។ បងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរនឹងទទួលបានអារម្មណ៍ថ្មី ប្លែក ជក់ចិត្ត ជាមួយព្រឹត្តិការណ៍ប្រដាល់ដ៏កក្រើកក្នុងពេលឆាប់ៗខាងមុខនេះ គាំទ្រគុនខ្មែរ និងផ្តើមសប្បាយជាមួយដ្រាហ្គិន។

មហាព្រឹត្តិការណ៍ប្រដាល់ DRAGON KUN KHMER TOP 5 ដ៏ធំសម្បើម កក្រើក ប្រចាំឆ្នាំនឹងនាំទស្សនីយភាពការប្រកួតប្រដាល់ដ៏ជក់ចិត្ត ដិតអារម្មណ៍ ជាមួយជំនួបអ្នកប្រដាល់ជើងខ្លាំងអន្តរជាតិ ប៉ះអ្នកខ្លាំងគុនខ្មែរនៅលើសង្វៀនថ្មី The Ring of DRAGON។

ថោនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីរៀបចំមហាព្រឹត្តិការណ៍ DRAGON KUN KHMER TOP 5 នៅលើសង្វៀន The Ring of DRAGON ដែលជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ(TOP EVENT OF THE YEAR) គឺជាមហាព្រឹត្តិការណ៍គុនខ្មែរដ៏ថ្មីប្លែកមួយទៀត ជាកាដូឆ្នាំថ្មីសម្រាប់អ្នកគាំទ្រដើម្បីពញ្ញាក់អារម្មណ៍បងប្អូនអ្នកស្នេហាគុនខ្មែរ ដូច្នេះកុំភ្លេចរង់ចាំទស្សនាថាតើកីឡាករគុនខ្មែរ និងកីឡាករជើងខ្លាំងអន្តរជាតិមកពីប្រទេសណាខ្លះនឹងបង្ហាញវត្តមាននៅក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ? ។

 

គាំទ្រគុនខ្មែរ និងផ្តើមសប្បាយជាមួយដ្រាហ្គិន ជួបគ្នាក្នុងពេលឆាប់ៗនេះ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២