ថាមែនៗ ថាអីចេះខុស! ក្លឹបតួកគី  Trabzonspor រងការពិន័យត្រូវលេងបិទទ្វារគ្មានអ្នកគាំទ្រចំនួន៦ប្រកួត ក្រោយពីមានការបង្កហិង្សាក្នុងទីលាន

ភ្នំពេញ៖ ទីបំផុតសហព័ន្ធបាល់ទាត់ប្រទេសតួកគីបានសម្រេចឲ្យក្រុម Trabzonspor ប្រកួតដោយពុំមានអ្នកគាំទ្រចូលទស្សនាចំនួន៦ប្រកួត នៅក្នុងដីរបស់ខ្លួន បន្ទាប់ពីអ្នកគាំទ្ររបស់ពួកគេបានធ្វើកុប្បកម្មពេលប្រកួតដណ្តើមពានរង្វាន់ Super Lig កន្លងមក។នេះបើយោងតាមការចេញផ្សាយដោយគេហ៍ទំព័រកីឡា BBC ។

ការសម្រេចដាក់ពិន័យបែបនេះ កើតមានឡើងនៅពេលក្រុម Fenerbahce បានយកឈ្នះ ៣-២ លើក្រុម Trabzonspor កាលពីថ្ងៃទី១៨ ខែមីនា ជាហេតុធ្វើឲ្យអ្នកគាំទ្រក្រុម Trabzonspor បានសម្រុកចូលទីលាន និងវាយប្រហារកងកម្លាំងសន្តិសុខ និងក្រុមកីឡាករ។ដូច្នេះក្រុមដែលកំពុងលេងនៅលីគ Super Lig ត្រូវបានសហព័ន្ធបាល់ទាត់ពួកគេពិន័យជាប្រាក់ប្រមាណជិត 10 ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដោយសារតែអ្នកគាំទ្ររបស់ខ្លួនបានរត់ចូលទីលានបង្កហិង្សាលើក្រុមសន្តិសុខ និងកីឡាកររបស់ Fernerbahce ។

ក្លឹប Trabzonspor ត្រូវបានពិន័យជាប្រាក់ចំនួន៣លានលីរ៉ាតួកគី (៩៤,០០០ ដុល្លារ) ខណៈគ្រូបង្វឹកលោក Egemen Korkmaz ត្រូវបានព្យួរ១ប្រកួត។ កីឡាករ Fenerbahçe İrfan Can Eğribayat និង Jayden Oosterwolde ក៏ត្រូវបានព្យួរ១ប្រកួត។

 

ខ្សែការពារ Bright Osayi-Samuel របស់ក្រុម Fenerbahce ដែលបានវាយអ្នកគាំទ្រ Trabzonspor ដើម្បីការការពារខ្លួន មិនត្រូវបានពិន័យទេ។

បន្ទាប់ពីកុបកម្មនៅទីក្រុង Trabzon ថ្នាក់ដឹកនាំក្រុម Fenerbahce បានគំរាមដកខ្លួនចេញពីការប្រកួតលីគតួកគី។ សមាជិកក្រុមទាំងមូលក៏បានសម្រេចឲ្យបោះឆ្នោតចំពោះសំណើរសុំដកខ្លួនចេញពីលីគតួកគី Super Lig។

 

ក្រុម Fenerbahce ដែលជាក្រុមមួយជោគជ័យក្នុងប្រទេសតួកគីធ្លាប់បានឈ្នះជើងឯកលីគចំនួន១៩លើក។ បើមើលតារាងពិន្ទុសប្ដាហ៍ទី៣១ ក្រុម Fenerbahce កំពុងឈរនៅលេខ២ ក្រោយការប្រកួត៣១លើក ឈ្នះ២៦ ស្មើ៤ ចាញ់១ មាន៨២ពិន្ទុ ខណៈក្រុម Galatasaray ឈរនៅលេខ១ មាន៨៤ពិន្ទុ ក្រោយ៣១លើក ឈ្នះ២៧ ស្មើ៣ ចាញ់១។

គួរជម្រាបផងដែរថា Trabzonspor កំពុងឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាងពិន្ទុ Super Lig ដោយមាន ៥២ពិន្ទុ ចាញ់ប្រៀបក្រុមលេខ ២ Fenerbahce ដល់ទៅ ៣០ពិន្ទុ ឯណោះ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២