លំនៅដ្ឋានប្រជាពលរដ្ឋប្រហែល 400 ខ្នងនៅក្នុងភូមិ Yay Myat Ni ក្នុងសង្កាត់ Htilin នៃតំបន់ Magwe ត្រូវបានអគ្គិភ័យឆេះបំផ្លាញគ្មានសល់ នៅក្នុងការវាយប្រហារដោយភ្លើងឆេះព្រៃរបស់របបយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃពុធ។


ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីកងកម្លាំងប្រឆាំងបានវាយប្រហារប៉ុស្តិ៍ប៉ូលីសក្នុងភូមិកាលពីថ្ងៃទី៣០ ខែមីនា កន្លងទៅនេះ។ដោយសារតែសង្គ្រាមបានញាំញី អ្នកភូមិភាគច្រើនបានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគាត់កាលពីឆ្នាំមុន។ យោងតាមទិន្នន័យសម្រាប់មីយ៉ាន់ម៉ាបានឱ្យដឹងថា ការវាយប្រហារដោយភ្លើងឆេះព្រៃបានបំផ្លាញផ្ទះជាង 30,000ខ្នង កាលពីឆ្នាំ 2023 ៕



ប្រភព៖ The Irrawaddy
ប្រែសម្រួលដោយ៖ វាសនា