ផ្ទះប្រហែល៤០០ខ្នងនៅក្នុងភូមិ Yay Myat Ni របស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានអគ្គិភ័យឆេះ​បំផ្លាញគ្មានសល់ ដែលក្រុមអ្នកប្រឆាំងថាជាស្នាដៃរបស់របបយោធា

លំនៅដ្ឋានប្រជាពលរដ្ឋប្រហែល 400 ខ្នងនៅក្នុងភូមិ Yay Myat Ni ក្នុងសង្កាត់ Htilin នៃតំបន់ Magwe ត្រូវបានអគ្គិភ័យឆេះបំផ្លាញគ្មានសល់ នៅក្នុងការវាយប្រហារដោយភ្លើងឆេះព្រៃរបស់របបយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃពុធ។

ការ​វាយ​ប្រហារនេះ​​បាន​កើត​ឡើង​បន្ទាប់​ពី​កង​កម្លាំង​ប្រឆាំង​បាន​វាយ​ប្រហារ​ប៉ុស្តិ៍​ប៉ូលីស​ក្នុង​ភូមិ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា កន្លងទៅនេះ។ដោយសារតែសង្គ្រាមបានញាំញី អ្នក​ភូមិ​ភាគ​ច្រើន​បាន​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះសម្បែងរបស់ពួកគាត់​កាល​ពី​ឆ្នាំ​មុន។ យោងតាមទិន្នន័យសម្រាប់មីយ៉ាន់ម៉ាបានឱ្យដឹងថា ការវាយប្រហារដោយភ្លើងឆេះព្រៃបានបំផ្លាញផ្ទះជាង 30,000ខ្នង កាលពីឆ្នាំ 2023 ៕

 

ប្រភព៖ The Irrawaddy

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២