ពិតជាសោកស្ដាយ និងរន្ធត់ខ្លាំង ដែលកីឡាករបាល់ទាត់ដ៏ឆ្នើមរបស់អាហ្រ្វិកខាងត្បូងម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបា.ញ់ស.ម្លា.ប់ប្ល.ន់យករថយន្ត

ភ្នំពេញ៖ នេះជារឿងដ៏ភ្ញាក់ផ្អើល និងរន្ធត់មួយ នៅក្នុងពិភពបាល់ទាត់ ដែលកីឡាករបាល់ទាត់អាហ្វ្រិកខាងត្បូងម្នាក់ឈ្មោះ Luke Fleurs ត្រូវបានគេបាញ់សម្លាប់នៅក្នុងហេតុការណ៍ប្លន់រថយន្តមួយ។ ការបាញ់ប្រហារនេះបានកើតឡើងនៅស្ថានីយ៍ប្រេងឥន្ធនៈមួយកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ នៅជាយក្រុង Johannesburg នៃរដ្ឋ Florida ។

ជនរងគ្រោះដែលជាកីឡាករបាល់ទាត់អាយុ២៤ឆ្នាំកំពុងរង់ចាំនៅក្នុងការ៉ាសសាំងនៅពេលដែលគាត់ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានចូលទៅជិត ដែលបញ្ជាឱ្យគាត់ចេញពីក្នុងរថយន្ត។

បើតាមការបញ្ជាក់ពីមន្ត្រីប៉ូលីសបានឱ្យដឹងថា ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យដទៃទៀតត្រូវបានរាយការណ៍ថា បានរត់គេចពីកន្លែងកើតហេតុជាមួយនឹងរថយន្តរបស់កីឡាករ Fleurs បន្ទាប់ពីមានការបាញ់ប្រហារ។

 

អ្នកនាំពាក្យប៉ូលីស Gauteng លោក Mavela Masondo បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “ជនសង្ស័យបានភ្ជង់កាំភ្លើងទៅជនរងគ្រោះ ហើយយកគាត់ចេញពីក្នុងរថយន្ត បន្ទាប់មកបានបាញ់ជនរងគ្រោះតែម្តងទៅ”។

Kaiizer Chiefs ដែលជាក្លឹបដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេស និងជាជើងឯកលីគចំនួន១២សម័យបានពណ៌នាពីការស្លាប់របស់កីឡាកររូបនេះថាជា “សោកនាដកម្ម” ។

 

ក្លឹបបានប្រកាសថា ប៉ូលីសកំពុងដោះស្រាយបញ្ហានេះ ហើយព័ត៌មានលម្អិតបន្ថែមនឹងត្រូវទាក់ទងតាមពេលកំណត់។ រដ្ឋមន្ត្រីកីឡា Zizi Kodwa បាននិយាយថា គាត់ពិតជាមានការសោកស្ដាយយ៉ាងខ្លាំង ដែលជីវិតមួយផ្សេងទៀតត្រូវបានកាត់បន្ថយដោយសារតែឧក្រិដ្ឋកម្មដ៏ឃោរឃៅ។

គួរជម្រាបផងដែរថា ខ្សែការពារ Fleurs បានចូលរួមជាមួយក្លឹប Kaizer Chiefs កាលពីឆ្នាំមុន ដោយធ្លាប់លេងឱ្យ SuperSport United។ អតីតកីឡាករអន្តរជាតិអាយុក្រោម២៣ឆ្នាំរូបនេះតំណាងឲ្យអាហ្វ្រិកខាងត្បូងក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូឆ្នាំ២០២១។

 

Fleurs ជាខ្សែការពារដ៏ល្អ ដែលមានសមត្ថភាពបច្ចេកទេសដ៏អស្ចារ្យ។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់នៅឆ្នាំ២០១៣ នៅក្នុង Ubuntu Cape Town Academy។

 

លោក Danny Jordaan ប្រធានសមាគមបាល់ទាត់អាហ្រ្វិកខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងភ្ញាក់ឡើងចំពោះដំណឹងដ៏ក្រៀមក្រំ និងបំផ្លិចបំផ្លាញនៃការស្លាប់របស់កីឡាករវ័យក្មេងរូបនេះ។ នេះជាការបាត់បង់ដ៏ធំមួយសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ មិត្តរួមក្រុម និងបាល់ទាត់ជាទូទៅ“។

Fleurs ធ្លាប់ទៅកាន់ប្រទេសជប៉ុនដើម្បីតំណាងក្រុមជម្រើសជាតិរបស់ខ្លួនក្នុងកម្មវិធី Olympic ក៏ដូចជាកម្មវិធីនានា ដោយកីឡាករនេះមាន Idol របស់ខ្លួននៅក្លឹប Barcelona គឺខ្សែការពារជើងចាស់ Carles Puyol៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២