ដឹងតែសប្បាយកប់ហើយ អ្នកកំពង់ចាមចូលឆ្នាំថ្មីនេះ ជាមួយព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ DRAGON KUN KHMER TOP5 មានកីឡាករជើងខ្លាំងមកពី៤ប្រទេសផ្សេងគ្នា ប្រកួតជើងឯកម៉ារ៉ាតុងអន្តរជាតិដណ្តើមខ្សែក្រវ៉ាត់នៅទីនោះ

ភ្នំពេញ៖ មហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ DRAGON KUN KHMER TOP 5 នឹងនាំមកនូវកំពូលជើងខ្លាំង 4រូបមកពី 4ប្រទេសផ្សេងគ្នាដើម្បីប្រជែងជើងឯកម៉ារ៉ាតុងអន្តរជាតិ នៅលើសង្វៀនថ្មី The Ring of DRAGON ។សករាជថ្មី ទំព័រថ្មី គុនខ្មែរល្បី បើមិនថ្មីមិនមែនថោននោះទេ ការរៀបចំនូវព្រឹត្តិការណ៍ដ៏កក្រើក និងអស្ចារ្យនេះគឺដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មី ឆ្នាំរោងជាមួយកីឡាករជើងខ្លាំងលំដាប់ប្រទេស មកពីបណ្តាប្រទេសចំនួន៤ផ្សេងៗគ្នា នៅក្នុងមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ DRAGON KUN KHMER TOP 5 ដ៏ធំសម្បើមក៏ក្រើកប្រចាំឆ្នាំ។

ដ្រាហ្គិនបៀរ និងស្ថានីយទូរទស្សន៍ថោន បានសហការគ្នាបង្កើតមហាព្រឹត្តិការណ៍ប្រដាល់ DRAGON KUN KHMER TOP5 ដែលមិនធ្លាប់មានពីមុនមក ក្នុងជំនួបអ្នកខ្លាំងអន្តរជាតិ ប៉ះអ្នកខ្លាំងគុនខ្មែរនៅលើសង្វៀនថ្មី The Ring of DRAGON មានដូចជា៖

– ក្របីព្រៃ: ពេជ្រ សម្បត្តិ តំណាងកីឡាករគុនខ្មែរ ។

– កុងហ្វូ: ហ្សីវាឡេរ៉ូ (ZEVALLERO) តំណាងកីឡាករចិន ។

– និនចា: យូតូ អឺនូ (YUTO EUNNO) តំណាងកីឡាករជប៉ុន ។

– ខ្លាឃ្មុំទឹកកក: ហ្លាហ្គោលអីវ (GLAGOLEV) តំណាងកីឡាកររុស្ស៊ី ។

តើកីឡាកររូបណា នឹងក្លាយជាម្ចាស់ខ្សែក្រវាត់ម៉ារ៉ាតុងនេះ?

ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ នៅក្រុងកំពង់ចាម ទីតាំងកំពង់រង់ចាំកោះពេជ្រ ខាងក្រោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ភូមិទី១១ សង្កាត់កំពង់ចាម ចាប់ពីម៉ោង៨យប់តទៅ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV ,នៅលើហ្វេសប៊ុកផេក Town Full HDTV និង DRAGON BEER ផងដែរ ។

បងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរនឹងទទួលបានអារម្មណ៍ថ្មី ជក់ចិត្ត ជាមួយមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏កក្រើកនៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាចុងសប្តាហ៍នេះ គាំទ្រគុនខ្មែរ និងផ្តើមសប្បាយជាមួយដ្រាហ្គិន៕

  

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២