កងកម្លាំងរដ្ឋាភិបាលរួបរួមជាតិភូមារឹបអូសបានមូលដ្ឋានយោធា​ចំនួន ៤កន្លែង និងអាវុធជាច្រើនទៀត​នៅ​ខេត្ត​សាហ្គា

បញ្ជាការដ្ឋានយោធភូមិភាគទី១ របស់រដ្ឋាភិបាលរួបរួមជាតិបាននិយាយថា កងកម្លាំងការពារប្រជាជន (PDFs) បានរឹបអូសយកមូលដ្ឋានយោធាចំនួនបួន និងអវុធតូចធំជាច្រើនទៀត នៅក្នុងភូមិចំនួន 3 នៃទីប្រជុំជន Homalin តំបន់ Sagaing នៅអំឡុងពេលនៃការវាយប្រហារគ្នារយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី 30 ខែមីនាដល់ថ្ងៃទី 7 ខែមេសា។

កងកម្លាំងរបបយោធាប្រហែល 300នាក់ និងសមាជិកកងជីវពល Pyu Saw Htee គាំទ្ររបបយោធា រួមទាំងទាហានមកពីកងវរសេនាតូចថ្មើរជើងលេខ 369 និង 370 ដែលឈរជើងនៅមូលដ្ឋាននោះបានរត់បោះបង់ចោល ទីបញ្ជាការយោធានៅទីនោះ។

បញ្ជាការដ្ឋានយោធភូមិភាគទី១ របស់រដ្ឋាភិបាលស៊ីវិលបាននិយាយថា ជាមួយគ្នានោះកម្លាំងរដ្ឋាភិបាលស៊ីវិល រឹបអូសបានអាវុធជាង ១៣០ដើម កាំភ្លើងប្រឆាំងយន្តហោះគ្មានមនុស្សបើក និងយន្តហោះគ្មានមនុស្សបើកពីមូលដ្ឋានយោធានោះជាច្រើនទៀត។នេះបើយោងតាម The Irrawaddy ចេញផ្សាយនៅមុននេះបន្តិច៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២