អបអរសាទរ! ម៉ឺន មូសស្តាន និង សាលី ហ្វីលីន ឈ្នះបានមេដាយមាសម្នាក់១គ្រឿងពីព្រឹត្តិការណ៍ប្រកួតម៉ូតូទឹក WATER JET PRO TOUR 2024 នៅប្រទេសថៃ

ភ្នំពេញ៖ កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា សាលី ហ្វីលីន និងកីឡាករ ម៉ីន មូសស្តាន បានឈ្នះមេដាយមាសម្នាក់១គ្រឿងដូចគ្នាពីព្រឹត្តិការណ៍ប្រកួតម៉ូតូទឹក WATER JET PRO TOUR 2024 ជុំទី១ នៅប្រទេសថៃ កាលពីចុងសប្តាហ៍កន្លងទៅនេះ។

តាមការឲ្យដឹងពីសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជានៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ កីឡាករ សាលី ហ្វីលីន បានឈ្នះមេដាយមាស១គ្រឿង លើវិញ្ញាសា EXPERT RUNABOUT 1100 STOCK។ ចំណែកកីឡាករ ម៉ីន មូសស្តាន បានឈ្នះមេដាយមាស១គ្រឿង លើវិញ្ញាសា PRO SKI GP នៅក្នុងកម្មវិធីជាមួយគ្នា។

គួរជម្រាបផងដែរថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កម្មវិធី Jet Ski World Series ការប្រកួត WATER JET PRO TOUR 2024 នៅប្រទេសថៃមាន៤ជុំគឺ ជុំទី១ នៅថ្ងៃទី៦-៧ ខែមេសា, ជុំទី២ នៅថ្ងៃទី៤-៥ ខែឧសភា, ជុំទី៣ នៅថ្ងៃទី១៣-១៤ ខែកក្កដា និងជុំទី៤ នៅថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២៤ ដែលមានកីឡាករជាច្រើនមកពីជុំវិញពិភពលោកចូលរួម៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២