ធីមអ្នកខេត្តកំពង់ចាមយើង ត្រៀមតែសប្បាយទៅ! ថ្ងៃចូលឆ្នាំថ្មីនេះថោននាំសង្វៀនថ្មីទៅក្រឡុកដល់ទីនោះ កុំភ្លេចត្រៀមសង្ក្រាន្តឆ្នាំថ្មីជាមួយidol គុនខ្មែរយើងទាំងអស់គ្នា

ភ្នំពេញ៖ សករាជថ្មី ដើមឆ្នាំថ្មី សង្វៀនថ្មីមហាព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ បានមកដល់ហើយ ជាមួយនឹងការសហការគ្នារវាងស្ថានីយទូរទស្សន៍ថោន និងDragon Beer នៅថ្ងៃសៅរ៍ ទី១៣  ខែមេសា ឆ្នាំ២០២៤ ប្រមូលផ្ដុំសុទ្ធតែកំពូលកីឡាករជើងខ្លាំងលំដាប់ប្រទេស កីឡាករទាំងជាតិ និងអន្តរជាតិ ។

Dragon Kun Khmer Top 5 នាំយកនិមិត្តរូបទាំងបួនប្រទេសមកប្រកួតគ្នា លក្ខណៈម៉ារ៉ាតុងដណ្ដើមខ្សែក្រវ៉ាត់ Dragon Kun Khmer ឬ The Ring of Dragon ប្រភេទទម្ងន់ ៦០គីឡូក្រាម ដោយមានវត្តមានកីឡាករក្របីព្រៃ ពេជ្រ សម្បត្តិ, អ្នកលេងជើងខ្លាំងកុងហ្វូ មកពីប្រទេសចិន ហ្សឺវាឡេរ៉ូ, អ្នកលេងដាវសាំម៉ូរ៉ៃមកពីប្រទេសជប៉ុន យូតូ អឺនូ, ខ្លាឃ្មុំកំណាចមកពីប្រទេសរុស្ស៊ី ហ្លាហ្គោលអីវ អាឡិកសានឌឺ ។

នៅក្នុងព្រឹត្តិការណ៍ប្រកួតដ៏កក្រើកនេះដែរ ក៏មានការប្រកួតដណ្ដើមខ្សែក្រវ៉ាត់អន្តរជាតិដំរីភ្លុកពិឃាដ ផល សោភ័ណ្ឌ ត្រូវជួបប្រកួតជាមួយនឹងកីឡាករមកពីប្រទេសរុស្ស៊ី កូវទុន ឌីមីទ្រីវ ក្នុងប្រភេទទម្ងន់៦៦kg។ បងធំកូនខ្មែរមេធីមដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ ជួបប្រកួតជាមួយនឹងកីឡាករម្ចាស់ខ្សែក្រវ៉ាត់ IPCC មកពីប្រទេសរុស្ស៊ី តាខ្មាស៊ីប ឃឺរីម៉ូវ ក្នុងប្រភេទទម្ងន់ ៧០kg ។ កូនប្រុសត្រកូលអេ អ្នកលេងកែងឆេះជង្គង់ហោះវ័យក្មេង អេអាំម៉ារីន ភូថង ជួបប្រកួតជាមួយនឹងជើងខ្លាំងម្ចាស់ខ្សែក្រវ៉ាត់មកពី រុស្សី អូវ៉ានេស ណាហ្គាបេឌីយ៉ាន ក្នុងប្រភេទទម្ងន់ ៦៥kg ។ ការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ Dragon Kun Khmer សម្រាប់សករាជថ្មី Top5 អ្នកលេងពូថៅដៃធឿន ធារ៉ា ជួបតតាំងជាមួយនឹងជើងខ្លាំងម្ចាស់ខ្សែក្រវ៉ាត់ មកពីរុស្សី ភូដហ្គោណូវ អេនទ្រារ ។

គួរជម្រាបផងដែរថា ជំនួបនៃការប្រកួតលំដាប់អន្តរជាតិដណ្ដើមខ្សែក្រវ៉ាត់ទាំងអស់នេះ គឺប្រកួត ៣ ទឹក ក្នុងមួយទឹកមានរយៈពេល៣នាទី ។ មហាព្រឹត្តិការណ៍ដ៏ធំសម្បើមប្រចាំឆ្នាំនេះនឹងចាប់ផ្តើមពីម៉ោង 8:00 យប់តទៅ ទីតាំងស្ថិតនៅកំពុងរង់ចាំកោះពេជ្រ ខាងក្រោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ភូមិទី ១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដោយមានការផ្សាយផ្ទាល់នៅលើផេកDragon Beer និងកញ្ចក់ទូរទស្សន៍ថោនផងដែរ ៕

  

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២