ស្អែកនេះ អ្នកលេងកន្ត្រៃមាស ជង្គង់ហោះ ព្រំ សំណាងនឹងឡើងមកអង្រួនសង្វៀនថោនក្នុងការប្រកួតលក្ខណៈម៉ារ៉ាតុង ដ៏តានតឹងជាមួយកីឡាករជើងខ្លាំងមកពីបីប្រទេសផ្សេងទៀត

ភ្នំពេញ៖ ក្រោយពីការបុកហ្វឹកហាត់មក អ្នកលេងគុនខ្មែរគីឡូធ្ងន់ កន្ត្រៃមាស ជង្គង់ហោះព្រំ សំណាងនឹងឡើងមកប្រកួតនៅលើសង្វៀនរាជសីហ៍គុនខ្មែរ ក្នុងការប្រកួតលក្ខណៈម៉ារ៉ាតុងជាមួយជើងខ្លាំងមកពីបីប្រទេសទៀត សូម្បីតែសាមីខ្លួនផ្ទាល់បានថា នេះជាការប្រកួតដ៏តានតឹងដែរ។

GANZBERG ស្រលាញ់គុនខ្មែរ ចូលរួមលើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក ជាមួយបេក្ខភាពរាជសីហ៍ទាំង៤ ក្នុងការប្រកួតលក្ខណៈម៉ារ៉ាតុងប្រភេទទម្ងន់ ៨០Kg ក្នុងនោះគឺ ព្រំ សំណាង រាជសីហ៍ទី១ របស់កម្ពុជា ,PHILLIP ENGEROFF រាជសីហ៍ទី២ មកពីអាឡឺម៉ង់,ARVIN MEHBOUDI រាជសីហ៍ទី៣ មកពីអ៊ីរ៉ង់, PASKO NIKOLAY រាជសីហ៍ទី៤ មកពីអ៊ូបេគីស្ថាន មិនតែប៉ុណ្ណោះក៏នៅមានការប្រកួតគូពិសេសជក់ចិត្តជាច្រើនគូទៀតដូចជា៖

ប្រកួតគូមិត្តភាពអន្តរជាតិ អ្នកលេងជង្គង់ហោះ គោរមៈ ចាន់រាជ្យ ជួបប្រកួតជាមួយកីឡាករមកពីប្រទេសតួគី មីសសេម អេឌីល នីយ៉ា , ខ្លាកំណាចជង្គង់ពិស ឯម ឡេងលី ជួបតតាំងជាមួយកីឡាករមកពីប្រទេសរុស្ស៊ី ហេបភី ស្រេង ។

ជួបគ្នានៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ស្អែកនេះ កម្មវិធីនឹងចាប់ផ្តើមពីម៉ោង ៨យប់តទៅ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV, នៅលើហ្វេសប៊ុកផេក TOWN FULL HDTV និង BEER GANZBERG ផងដែរ ៕

   

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២