អ្នកចាំទីហ៊ុល គីមហ៊ុយ ទម្លាយអារម្មណ៍ឈឺចាប់ ក្រោយមិនអាចជួយវិសាខា ឱ្យឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្ន ក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់Hun Sen Cup

ភ្នំពេញ៖ ក្រោយពីបញ្ចប់ការប្រកួត ដោយវិសាខាទទួលរងការបរាជ័យក្រោមថ្វីជើងរបស់ភ្នំពេញក្រោនលទ្ធផល ៤ទល់នឹង១ ធ្វើឱ្យខកខានឱកាសឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់Hun Sen Cup ទាំងតានតឹងកាលពីយប់មិញនេះ កីឡាករហ៊ុល គីមហ៊ុយ អ្នកចាំទីរបស់វិសាខា បានបង្ហោះសារ ពោរពេញទៅដោយភាពឈឺចាប់ដែលខ្លួនមិនអាចជួយក្រុមបានឡើងទៅវគ្គបន្ត។

តាមរយៈគេហទំព័រផ្លូវការរបស់អ្នកចាំទីល្បីឈ្មោះរូបនេះបានសរសេរថា ” អារម្មណ៍ដែលឈឺចាប់បានកើតឡើងសម្រាប់យើង មានតែអរគុណសម្រាប់ការគាំទ្រពួកយើង យើងនឹងសន្យាត្រឡប់មកជាមួយភាពខ្លាំងរបស់យើងវិញនៅឆ្នាំក្រោយ”។

ក្រោយពីបង្ហោះបែបនេះរួចសង្កេតឃើញថា មានអ្នកគាំទ្របាល់ទាត់ជាច្រើនបានចូលទៅcomment លើកទឹកចិត្ត យ៉ាងច្រើន ។មិនតែប៉ុណ្ណោះក្រៅពីសារបស់កីឡាកររូបនេះ ក៏ឃើញមានការចែកចាយនូវរូបភាពអំឡុងពេលបញ្ចប់ការប្រកួត នាយប់ថ្ងៃទី១០ ខែមេសានេះ ដោយអ្នកចាំទីរូបនេះបានអង្គុយសម្រក់ទឹកភ្នែក ហាក់បីដូចជាមានការសោកស្ដាយជាខ្លាំង រូបភាពដ៏ក្រៀមក្រំនេះត្រូវបានអ្នកគាំទ្របាល់ទាត់ក្នុងស្រុកធ្វើការចែកចាយពាសពេញបណ្ដាញសង្គម ហើយវាស្រដៀងទៅនឹងរូបភាពកាលពីកីឡាកររូបនេះចូលរួមជាមួយក្រុមបឹងកេត ហើយទទួលរងការបរាជ័យដូចគ្នា។

គួរជម្រាបផងដែរថា ហ៊ុល គឹមហ៊ុយ បច្ចុប្បន្នប្រកបអាជីពជាកីឡាករចាំទី នៅក្លឹបបាល់ទាត់វិសាខា ក្រោយពីរូបគេសម្រេចចាកចេញពីក្លឹបបឹងកេត ហើយកីឡាកររូបនេះ ក៏ជាអ្នកចាំទីជម្រើសជាតិ ដែលបានចូលរួមជួយជំរើសជាតិនៅក្នុងព្រឹត្តិការណ៍ធំៗជាច្រើនកាលពីពេលកន្លងទៅ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២