ក្រុមប្រដាប់អាវុធជនជាតិភាគតិច Karen និងកងកម្លាំងតស៊ូសម្ព័ន្ធមិត្តបានដណ្តើមយកមជ្ឈមណ្ឌលពាណិជ្ជកម្ម Myawaddy ដ៏សំខាន់មួយ នៅតាមព្រំដែនថៃនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១១ ខែមេសា ឆ្នាំ២០២៤នេះ។នេះបើយោងតាមសហភាពជាតិ Karen (KNU)។


មន្ត្រីម្នាក់មកពីគណៈកម្មាធិការកណ្តាល KNU បានបញ្ជាក់ថា Karen និងក្រុមតស៊ូប្រដាប់អាវុធផ្សេងទៀតបានកាន់កាប់ទីក្រុងនៅម៉ោងប្រហែល១ រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤នេះ ខណៈដែលទាហានមកពីកងវរសេនាតូចថ្មើរជើងលេខ 275 ដែលជាកងវរសេនាតូចចុងក្រោយការពារទីប្រជុំជនបានបោះបង់ចោលអង្គភាពរបស់ពួកគេ។


មន្ត្រីរូបនោះបានបន្ថែមថា៖ «ខណៈដែលកងវរសេនាតូចចុងក្រោយរបស់របបយោធាបានបាត់បង់ទៅហើយ យើងអាចនិយាយថាទីក្រុងទាំងមូលឥឡូវស្ថិតក្រោមការគ្រប់គ្រងរបស់យើងហើយ»៕


ប្រភព៖ The Irrawaddy
ប្រែសម្រួលដោយ៖