នៅព្រឹកថ្ងៃព្រហស្សតិ៍នេះ កងទ័ពជនជាតិភាគតិច Karen និងកងកម្លាំងតស៊ូសម្ព័ន្ធមិត្តបានវាយលុកចូលទៅគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏សំខាន់មួយ នៅជាប់ព្រំដែនថៃ

ក្រុមប្រដាប់អាវុធជនជាតិភាគតិច Karen និងកងកម្លាំងតស៊ូសម្ព័ន្ធមិត្តបានដណ្តើមយកមជ្ឈមណ្ឌលពាណិជ្ជកម្ម Myawaddy ដ៏សំខាន់មួយ នៅតាមព្រំដែនថៃនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១១ ខែមេសា ឆ្នាំ២០២៤នេះ។នេះបើយោងតាមសហភាពជាតិ Karen (KNU)។

មន្ត្រីម្នាក់មកពីគណៈកម្មាធិការកណ្តាល KNU បានបញ្ជាក់ថា Karen និងក្រុមតស៊ូប្រដាប់អាវុធផ្សេងទៀតបានកាន់កាប់ទីក្រុងនៅម៉ោងប្រហែល១ រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤នេះ ខណៈដែលទាហានមកពីកងវរសេនាតូចថ្មើរជើងលេខ 275 ដែលជាកងវរសេនាតូចចុងក្រោយការពារទីប្រជុំជនបានបោះបង់ចោលអង្គភាពរបស់ពួកគេ។

មន្ត្រីរូបនោះ​បាន​បន្ថែម​ថា​៖ «​ខណៈ​ដែល​កងវរសេនាតូច​ចុងក្រោយ​របស់របបយោធាបាន​បាត់បង់​ទៅ​ហើយ យើង​អាច​និយាយ​ថា​ទីក្រុង​ទាំងមូល​ឥឡូវ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​យើង​ហើយ​»​៕

 

ប្រភព៖ The Irrawaddy

ប្រែសម្រួលដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២