ក្រុមអ្នក​តស៊ូ​បានស្ទាក់​ចាប់​ក្បួនយោធារបស់របប​យោធាមីយ៉ាន់ម៉ា​ ក្នុងដំណើរឆ្ពោះទៅ​ក្រុង​ Myawaddy ជាមួយការបំផ្លាញរថពាសដែក និងរឹបអូសគ្រាប់រំសេវបានយ៉ាងច្រើន

ក្រុមអ្នកតស៊ូប្រឆាំងរបបយោធាមីយ៉ាន់ម៉ាបានស្ទាក់ចាប់ក្បួនយោធារបស់របបនេះ ក្នុងការធ្វើដំណើរទៅកាន់ទីក្រុងMyawaddy កាលពីថ្ងៃអាទិត្យនៅក្នុងជួរភ្នំ Dawna ដោយបានបំផ្លាញពាសដែក និងរឹបអូសគ្រាប់រំសេវបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ នេះបើយោងតាមកម្លាំងតស៊ូ Cobra Column ដែលប្រតិបត្តិការនៅក្រោមកងទ័ពរំដោះជាតិ Karen ។

របបយោធាបាននឹងកំពុងព្យាយាមដណ្តើមយក Myawaddyមកវិញ  Myawaddyជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយ និងជាចំណុចឆ្លងកាត់ព្រំដែនជាមួយប្រទេសថៃ ដែលបានធ្លាក់មកលើក្រុមប្រដាប់អាវុធ Karen នៅដើមខែមេសានេះ។ នេះបើយោងតាម The Irrawaddy ចេញផ្សាយនៅថ្ងៃនេះ៕

  

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២