ព្រោះតែរឿងនេះ…! បុរសវ័យចំណាស់ម្នាក់អា.រ.កស.ម្លា.ប់អតីតប្រពន្ធរបស់ខ្លួន រួចច.ងកស.ម្លា.ប់ខ្លួនឯងតាមក្រោយ

ពិតជាសាហាវខ្លាំងណាស់ ស្ត្រីវ័យចំណាស់ម្នាក់អាយុ៥៥ឆ្នាំត្រូវបានបុរសអតីតជាស្វាមីអារកសម្លាប់នៅក្នុងផ្ទះ បន្ទាប់ពីសម្លាប់អតីតប្រពន្ធរបស់ខ្លួនរួចហើយ បុរសជនដៃដល់បានចងកសម្លាប់ខ្លូនឯងតាមក្រោយ។ ហេតុការនេះកើតឡើងកាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ ត្រង់ចំណុចផ្ទះជនរងគ្រោះស្ថិតនៅក្នុងភូមិកញ្ជើបាយដាច ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

បើតាមលោកអធិការនគរបាលស្រុកកណ្ដៀងបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អៀង ចរិយា អាយុ៥៥ឆ្នាំ ចំណែកឯបុរសអតីតជាស្វាមីឈ្មោះហ៊ាង ខុម អាយុ៦៤ឆ្នាំ អ្នកទាំងពីរ បានលែងលះគ្នាអស់រយ:ពេល៦ឆ្នាំមកហើយ ប៉ុន្តែរស់នៅក្រោមដំបូលផ្ទះតែមួយជាមួយគ្នាដដែល។

មូលហេតុដែលនាំឲ្យបុរសអតីតជាស្វាមី ឈានទៅសម្លាប់ស្ត្រីអតីតជាប្រពន្ធនេះគឺដោយសារតែកើតភ្លើងប្រចណ្ឌ ព្រោះស្ត្រីអតីតជាប្រពន្ធមានអ្នកចូលមកស្តីដណ្តឹង។ ក្រោយពេលសម្លាប់ជនរងគ្រោះរួចបុរសអតីតជាប្តីនោះបានចងកសម្លាប់ខ្លួនឯងតាមក្រោយ នៅលើផ្ទះក្បែរសាកសពប្រពន្ធនោះដែរ។

 

បន្ទាប់ពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចជំនាញចុះពិនិត្យធ្វើកោសល្យវិច័យរួចក៏បានប្រគល់សាកសពទាំងពីរនោះឲ្យទៅកូន ចៅ និងក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២