កម្លាំង​ប្រឆាំង​រដ្ឋាភិបាលយោធាភូមាបាន​សម្លាប់​ប៉ូលីស​របប​យោធាចំនួន​៥​នាក់ ចាប់ខ្លួនចំនួន​៦​នាក់​នៅ​ក្រុង Magwe និងរឹបអូសកាំភ្លើង គ្រាប់រំសេវបានមួយចំនួន

នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤នេះ The Irrawaddy របស់ប្រទេសមីយ៉ាន់ម៉ា បានធ្វើការផ្សព្វផ្សាយដោយដកស្រង់សម្តីកងកម្លាំងការពារប្រជាជន Myaing ថា ពួកគេ និងក្រុមអ្នកតស៊ូផ្សេងទៀតបានសម្លាប់មន្ត្រីប៉ូលីសរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចំនួន 5 នាក់ និងចាប់ខ្លួនមនុស្សចំនួន 6 នាក់ផ្សេងទៀត ខណៈពេលដែលវាយប្រហារអង្គភាពយោធារបបយោធា​ ដែលមានកងទ័ពចំនួន 100 នាក់ រួមទាំងមន្រ្តីប៉ូលីស រយៈពេលប្រាំបីថ្ងៃនៅក្នុងស្រុក Pakokku តំបន់ Magwe ចាប់ពីថ្ងៃទី 14 ដល់ថ្ងៃទី 21 ខែមេសា។

អង្គភាពយោធារបស់រដ្ឋាភិបាលបានប្រឈមមុខនឹងការវាយប្រហារជាបន្តបន្ទាប់ ដោយយន្តហោះគ្មានមនុស្សបើក ការវាយឆ្មក់ និងការទម្លាក់គ្រាប់បែកពីសំណាក់ក្រុមតស៊ូ ខណៈកំពុងធ្វើដំណើរពីទីប្រជុំជន Myaing ទៅកាន់ទីប្រជុំជន Pauk ។ ក្រុម PDF រឹបអូសបានអាវុធ និងគ្រាប់រំសេវ រួមជាមួយការចាប់ឃាត់ខ្លួនប៉ូលីសចំនួន ៦នាក់៕

  

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២