កម្មវិធីទូរស័ព្ទ (APP NO DRUGS )របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកម៉ិញនេះ

កម្មវិធីទូរស័ព្ទ (APP NO DRUGS ) របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត្រ សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីទូរស័ព្ទ (APP NO DRUGS )របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានធ្វើឡើងនៅសាលាអន្តរជាតិប៊ែលធី ផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្ត្រីនៅតាមក្រសួង ស្ថាប័ន ពាក់ព័ន្ធមួយចំនួនទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២