មន្ត្រីក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តសៀមរាបធ្វើពិធីក្រុងពាលីសុំសេចក្ដីសុខក្នុងព្រឹត្តិការណ៍ពិរព័ណ៍វប្បធម៌ទេសចរណ៍ និងកម្មវិធី «ការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ»ស្អែកនេះ

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាបបានរៀបចំពិធីក្រុងពាលីសុំសេចក្ដីសុខក្នុងព្រឹត្តិការណ៍ពិរព័ណ៍វប្បធម៌ទេសចរណ៍ និងកម្មវិធី “ការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator at Angkor)”ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ នៅខេត្តសៀមរាបស្អែកនេះ។

ពិធីរៀបចំក្រុងពាលីសុំសេចក្ដីសុខនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោក យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប នៅទីតាំងខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។

គួរបញ្ជាក់ផងដែរថា កម្មវិធី “ការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរនេះ (When Shaolin Meets Bokator at Angkor)” រៀបចំធ្វើឡើងក្រោមយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន-ប្រជាជនកម្ពុជាចិន២០២៤”៕

  

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២