អបអរសាទរសមិទ្ធិករ សាន ដាណិច ដែលត្រូវបានមហោស្រពភាពយន្តទីក្រុងកានជ្រើសរើសសម្រាប់កម្មវិធីជួយជ្រោមជ្រែងក្នុងគម្រោងភាពយន្តរបស់នាង!

ដោយមានការគាំទ្រពីក្រុមបារាំង កញ្ញាដាណិចនឹងទៅ និងស្នាក់នៅទីក្រុងប៉ារីស៍រហូតដល់ថ្ងៃទី៣១ ខែកក្កដា ដើម្បីបំពេញការងារលើការតែងនិពន្ធ និងការថតភាពយន្តខ្នាតវែងដំបូងរបស់នាងដែលមានចំណងជើងថា « To Leave, To Stay »។ ដូចសមិទ្ធិករវ័យក្មេងអន្តរជាតិ៥នាក់ផ្សេងទៀតដែរ កញ្ញាដាណិចនឹងទទួលបានការជួយ​​ជ្រោម​​ជ្រែងទាក់ទងនឹងសាច់រឿង ហើយនឹងជួបជាមួយសមិទ្ធិករនានា អ្នកប្រកបអាជីពក្នុងវិស័យ​ភាព​យន្ត ក៏ដូចជាតំណាងស្ថាប័នភាពយន្ត។

ជាសមិទ្ធិករ និងជាអ្នកបំពេញការងារដោយសហការជាមួយក្រុមហ៊ុនភាពយន្ត Anti-Archive ចាប់តាំងពីឆ្នាំ២០១៥ ដាណិចទទួលបានពានរង្វាន់ចំពោះខ្សែភាពយន្តខ្នាតខ្លីរបស់នាងចំនួនពីរគឺ«មួយលានឆ្នាំ» ដែលចេញកាលពីឆ្នាំ២០១៨ និង «ថ្ងៃរះក្នុងចិត្ត» កាលពីឆ្នាំ២០២០។ នេះបើយោងតាម Ambassade de France au Cambodge ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២