ស្អែកនេះ ដឹងតែកក្រើខណ្ឌកំបូលទៀតហើយបងប្អូន សុទ្ធតែកីឡាករជើងខ្លាំងលំដាប់ប្រទេសទាំងជាតិ និងអន្តរជាតិរហូតដល់ទៅ៧គូ មានទាំង Kun Khmer និង Kickboxing

ភ្នំពេញ៖ ពេញលេងទៀតហើយមកឈុតធំតែម្តងលើកនេះ ក្រោយពីចូលឆ្នាំរួច សុទ្ធតែគីឡូធ្ងន់ និងគីឡូសងសឹកចម្រុះប្រភេទទម្ងន់តែម្តង GANZBERG ស្រលាញ់គុនខ្មែរ ផ្តល់ជូនការប្រកួតទាំងគូមិត្តភាព និងគូសងសឹកកីឡការនីថែមទៀត ។

GANZBERG ចូលរួមលើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក មិនឱ្យស្ងាត់ទេ ស្អែកនេះ កម្មវិធី GANZBERG រាជសីហ៍ KUN KHMER ចាប់ពីម៉ោង ៨យប់តទៅ ជួបជាមួយកំពូលកីឡារករជើងខ្លាំងល្បីជាច្រើនដូចជា៖

រាជនីគុនខ្មែរ អេ យ៉ានុត (EH YANUTH ) ជួបប្រកួតសងសឹកជាមួយកីឡាការនីចិន ប្រកួតលក្ខណៈឃីកបុកស៊ីង ក្វាង វៃ (GUANG WEI), អ្នកលេងជើងចាស់គុនខ្មែរ ជ័រ ពៅ (CHOR POV) ប៉ះជាមួយកីឡាករជប៉ុន លក្ខណៈគុនខ្មែរ សៃឈីរ៉ូ អារ៉ាតា (SOICHIRO ARATA),ជើងខ្លាំងចិន ជីងគ័ន (JINGKUN) ជួបតតាំងជាមួយជើងខ្លាំងជប៉ុន   កូតា តាកាហាស៊ី (KOTA TAKAHASHI),អ្នកលេងកែងឆេះជង្គង់ហោះ ម៉ឺន មេឃា (MEUN MEKKHEA) ប៉ះជាមួយម្ចាស់ក្បាច់គុនកុងហ្វូមកពីចិន   ប៉ាន់ សៅវ៉ៃ (PAN SHAOWEI) ,ក្របីព្រៃ ពេជ្រ សម្បត្តិ (PICH SAMBATH) ជួបជាមួយអ្នកលេងដាវសាំម៉ូរៃជប៉ុន តៃម៉ូ ហ៊ីសៃ (DAIMU HISAI),បងធំគុនខ្មែរដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ (ROEUNG SORPHORN) ជួបកុងហ្វូចិន លូ ចាវ (LUO CHAO) ,គូពិសេសអ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា (THOEUN THEARA) ជួបប្តូរកណ្តាប់ដៃជាមួយម្ចាស់ខ្សែក្រវ៉ាត់  ខៃ ហ្សេបពីង (CAI ZEPING) អ្នកលេងជើងខ្លាំងមកពីប្រទេសចិន។

ព្រឹត្តិការណ៍ប្រកួតដ៏កក្រើកនេះ ធ្វើឡើងនៅទីតាំងដីឡូតិ៍មួយកន្លែងក្បែរវត្តស្ងួនពេជ្រ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ជាមួយគ្នានោះក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FM 102.25 ,នៅលើហ្វេសប៊ុកផេក TOWN BOXING និង BEER GANZBERG ផងដែរ ៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២