មនុស្សចំនួន 34 នាក់ត្រូវបានចាប់ខ្លួន នៅអំឡុងពេលធ្វើបាតុកម្មគាំទ្រប៉ាឡេស្ទីននៅឯសាកលវិទ្យាល័យ Texas

អាជ្ញាធរបាននិយាយកាលពីថ្ងៃពុធថា ចំនួនបាតុករគាំទ្រប៉ាឡេស្ទីន ដែលត្រូវបានចាប់ខ្លួន នៅអំឡុងពេលធ្វើបាតុកម្មនៅសាកលវិទ្យាល័យ Texas បានកើនឡើងដល់ 34 នាក់ហើយ។ នាយកដ្ឋានសុវត្ថិភាពសាធារណៈរដ្ឋតិចសាស់បាននិយាយនៅលើបណ្តាញ Xថា “គិតត្រឹមម៉ោង 9 យប់ថ្ងៃទី២៤ ខែមេសានេះ ការចាប់ខ្លួនមនុស្សចំនួន 34 ត្រូវបានធ្វើឡើងដោយការអនុវត្តច្បាប់នៅក្នុងបរិវេណសាលា UT Austin ទាក់ទងនឹងការតវ៉ានៅថ្ងៃនោះ” ។

ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននោះ មានអ្នកថតរូប FOX 7 Austin ដែលកំពុងថតបាតុកម្មដោយសិស្សនៅបរិវេណសាលា UT Austin ។ ខ្សែ​វីដេអូ​ក្នុង​បណ្តាញ​សង្គម​បង្ហាញ​ថា​អ្នក​ថត​រូប​ត្រូវ​បាន​គេ​វាយ​ និងដាក់ខ្នោះដៃ។ និស្សិត​បាន​ដើរ​ចេញ​ដើម្បី​ទាមទារ​ឱ្យ​សាកលវិទ្យាល័យ​ដក​ខ្លួន​ចេញ​ពី​ការ​ផលិត​អាវុធ​ពាក់ព័ន្ធ​នឹង​អ៊ីស្រាអែល។ បាតុកម្ម​បាន​ប្រែ​ក្លាយ​ជា​ហិង្សា​ បន្ទាប់​ពី​ទាហាន​នាយកដ្ឋាន​សុវត្ថិភាព​សាធារណៈ​រដ្ឋតិចសាស់​បាន​ធ្វើ​អន្តរាគមន៍​ក្នុង​ការ​ប្រមូល​ផ្តុំ​នោះ។ បាតុកម្មនេះគឺជាផ្នែកមួយនៃការតវ៉ានៅទូទាំងសកលវិទ្យាល័យក្នុងការសាមគ្គីភាពជាមួយប៉ាឡេស្ទីន ដែលទាមទារឱ្យស្ថាប័នអប់រំដកខ្លួនចេញពីក្រុមហ៊ុនដែលធ្វើអាជីវកម្មជាមួយអ៊ីស្រាអែល។

នាយកដ្ឋានសុវត្ថិភាពសាធារណៈបាននិយាយថា ខ្លួនកំពុងឆ្លើយតបតាមសំណើរបស់សាកលវិទ្យាល័យ និងអភិបាល Greg Abbott។ លោក Abbott បាននិយាយថា ការចាប់ខ្លួននឹងបន្តរហូតដល់ហ្វូងមនុស្សបានបែកខ្ញែក។ សិស្សដែលចូលរួមក្នុងការតវ៉ាដែលពោរពេញទៅដោយការស្អប់ខ្ពើម និងប្រឆាំងពួកយូដានៅមហាវិទ្យាល័យសាធារណៈ ឬសាកលវិទ្យាល័យណាមួយក្នុងរដ្ឋតិចសាស់ គួរតែត្រូវបានបណ្តេញចេញ” នេះបើតាមអភិបាលក្រុងបាននិយាយនៅលើបណ្តាញ X ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២