មួយថ្ងៃម្សិលម៉ិញ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសបានចំនួន ១៥ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៧នាក់

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣៧ នាក់ (ស្រី ០៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៥ករណី នៅទូទាំងប្រទេសកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣៧នាក់នោះ រួមមាន៖ប្រភេទជួញដូរ ចំនួន៥ករណី ឃាត់ខ្លួន ២២នាក់(ស្រី ៦នាក់)។ដឹកជញ្ជូន រក្សាទុកចំនួន ៦ករណី ឃាត់ ៨នាក់។ប្រើប្រាស់ ២ករណី ឃាត់ខ្លួន ៥នាក់ និងអនុវត្ដន៍ដីកា ចំនួន២ករណី ចាប់ឃាត់ខ្លួន ២នាក់។

**វត្ថុតាងចាប់យកបានរួមមាន៖

-មេតំហ្វេតាមីន(Ice)= ១១៧៦,៥៩ក្រាម។

-មេតំហ្វេតាមីន(Wy)= ១៣២០,៤៥ក្រាម។

-កេតាមីន(Ke)= ៦១០០,០៣ក្រាម។

-អ៊ិចស្តាស៊ី (MDMA ២១៧៣,៨៦ក្រាម។

-ហេរ៉ូអ៊ី (Heroine)= ២៣០១៦,៣៨ក្រាម។

-កញ្ឆា = ៦១៣,០១ក្រាម។

 

**ប្រភេទបទល្មើស៖

+ជួញដូរ ៥ករណី ឃាត់ ២២នាក់(ស្រី ៦នាក់)

+ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ៨នាក់

+ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់

-អនុវត្ដន៍ដីកា៖ ដីកា ២ ចាប់ ២នាក់

ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះមានអង្គភាពនគរបាលចំនួន ៦អង្គភាពបានចូលរួម ៖

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកKe ៤៩៨៩,០ក្រាម និងHeroine ២៣០១០,០ក្រាម។

២ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១១នាក់ ស្រី ៤នាក់ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ២១,៩១ក្រាម។

៣ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ២៩,០២ក្រាម។

៤ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ១៧,៥៤ក្រាម និងKe ០,៤៧ក្រាម។

៥ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,០៧ក្រាម។

៦ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យកIce ១១០៨,០៥ក្រាម, Wy ១៣២០,៤៥ក្រាម, Ke ១១១៩,៥៦ក្រាម, MDMA ២១៧៣,៨៦ក្រាម, Heroine ៦,៣៨ក្រាម និងកញ្ឆា ៦១៣,០១ក្រាម៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២