របបយោធាមីយ៉ាន់ម៉ាបានអះអាងថា ខ្លួនដណ្តើមបានទីក្រុង Kawkareik ជាប់ព្រំដែនជាមួយប្រទេសថៃនោះមកវិញហើយ ហើយបានអំពាវនាវឱ្យអ្នកស្រុកដែលរត់ភៀសខ្លួនវិលត្រឡប់មកផ្ទះសម្បែងរបស់ពួកគេវិញ

បើយោងតាម The Irrawaddy ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី 29 ខែមេសា ឆ្នាំ 2024នេះបានឱ្យដឹងថា របបយោធាមីយ៉ាន់ម៉ាបានធ្វើការអះអាងនៅព្រឹកថ្ងៃចន្ទនេះថា ខ្លួនបានដណ្តើមយកទីក្រុង Kawkareik ដែលជាទីក្រុងនៅលើផ្លូវពាណិជ្ជកម្មមីយ៉ាន់ម៉ា-ថៃដ៏សំខាន់មួយនៅក្នុងរដ្ឋ Karen ពីក្រុមតស៊ូជនជាតិភាគតិច Karen និងក្រុមកងកម្លាំងការពារប្រជាជនសម្ព័ន្ធមិត្ត (PDFs)។

ហើយថា របបយោធាបានជំរុញឱ្យអ្នកស្រុកទាំងអស់ ដែលបានភៀសខ្លួនចេញពីទីក្រុងនេះឱ្យត្រឡប់មកផ្ទះរបស់ពួកគេវិញ ។បើតាមរបបយោធាមីយ៉ាន់ម៉ាបាននិយាយថា អ្នកស្រុកប្រមាណជាជិត 600 នាក់បានវិលត្រឡប់មកកាន់ផ្ទះសម្បែងរបស់ពួកគេវិញហើយគិតត្រឹមថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ។

ក្នុងការដណ្តើមយកទីក្រុងពាណិជ្ជកម្មនេះមកវិញគឺរបបយោធាបានទម្លាក់គ្រាប់បែកជាញឹកញាប់នៅក្នុងខែកុម្ភៈ និងខែមេសានេះ ដែលបណ្តាលឱ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរាប់រយខ្នងត្រូវបានភ្លើងឆេះ ហើយប្រជាពលរដ្ឋរាបសិបគ្រួសារមិនមានទីជម្រក៕

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២