ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី ត្រូវបានរដ្ឋាភិបាលជប៉ុនប្រកាសជាបុគ្គលឆ្នើមទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២៤នេះ

នៅទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២៤ ផ្តល់ជូនដល់បុគ្គលឆ្នើមដើម្បីទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំងនេះក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់របស់បុគ្គលទាំងនេះក្នុងវិស័យនានាក្នុងសង្គម។

ក្នុងចំណោមបុគ្គលឆ្នើមដែលត្រូវបានគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន ប្រកាសឈ្មោះទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី ជារដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាអតីតនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រមទាំងបច្ចុប្បន្នជានាយកកិត្តិយសក៏នឹងទទួលគ្រឿងឥស្សរិយយស The Order of the Rising Sun, Gold Rays with Neck Ribbon ដែលជាការទទួលស្គាល់ការរួមចំណែករបស់ឯកឧត្តម ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សា និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។

ពិធីប្រគល់គ្រឿងឥស្សរិយយសនេះនឹងរៀបចំឡើងនាពេលឆាប់ៗខាងមុខនេះ៕

 

ដោយ៖ សំណាង

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២