ទឹកឃ្មុំព្រៃបានក្លាយជាកំណប់ធម្មជាតិ និងជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់ជីវភាពប្រជាសហគមន៍នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរីមានសក្តានុពលក្នុងការប្រមូលទឹកឃ្មុំព្រៃចន្លោះពី ២០ ទៅ ៣០តោន ពីសមាជិកទឹកឃ្មុំព្រៃចំនួន៤៤៩នាក់ ជាមួយនឹងព្រៃឈើធម្មជាតិលាតសន្ធឹងដ៏ធំល្វឹងល្វើយនៃដែនជម្រកសត្វព្រៃភ្នំព្រិច និងដែនជម្រកសត្វព្រៃស្រែពក ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ៩២,៣៩៥ ហិកតា ដែលមានសក្តានុពលទៅដល់ការប្រមូលទឹកឃ្មុំព្រៃ។

បើតាមអង្គការ WWF-កម្ពុជាបានឱ្យដឹងថា ការត្រួតពិនិត្យ និងការធ្វើសារពើភ័ណ្ឌនាពេលថ្មីៗនេះបានបង្ហាញថា ព្រៃឈើទាំងនេះអាចផ្តល់ទិន្នផលទឹកឃ្មុំព្រៃពី ១១៣ ទៅ ១៥០ តោនក្នុងមួយឆ្នាំ។ ការប្រមូលទឹកឃ្មុំព្រៃប្រកបដោយនិរន្តរភាពនេះអាចរកចំណូលបានចន្លោះពី ២,៧ ទៅ ៣,៦ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់សហគមន៍។

បច្ចុប្បន្នអង្គការ WWF-កម្ពុជា បានសហការជាមួយសហគ្រាសសហគមន៍ ដើម្បីបង្កើនប្រាក់ចំណូល និងឱកាសអាជីវកម្ម តាមរយៈការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕

     

ដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២