សោម វិឆ្ឆ័យជួបរបស់ពិតនៅលើសង្វៀន Mas Fight ដោយទទួលស្គាល់ថា កីឡាករប្រេហ្ស៊ីលរូបនោះ ស្វិតហើយតាន់ខ្លាំង

ភ្នំពេញ៖ ជំនួបគូឯកប្រចាំសប្តាហ៍សង្វៀនម៉ាហ្វៃកាលពីចុងសប្តាហ៍កន្លងទៅនេះ សោម វិឆ័យខំវ៉ៃមិនដកដៃ តែផ្ដាច់កីឡាករជើងខ្លាំងប្រេហ្ស៊ីល រ៉ូស្ទីម បើក អឹមធីជេ មិនបានសម្រេច ដោយសារតែកីឡាកររូបនេះស្វិតស៊ូខ្លាំងពេក។

ការប្រកួតអន្តរជាតិបីទឹកពេញវិឆ័យសម្រុកខ្លាំងនៅក្នុងទឹកទីបី បានវាយទៅវាយមក មិនសំចៃដៃ មិនដកដៃរហូតដល់កីឡាករអន្តរជាតិរូបនេះ រាប់រហូតដល់ពីរដង ប៉ុន្តែរូបគេនៅតែងើបប្រកួតបាន។ កីឡាកររូបនេះបានតស៊ូព្យាយាមបិទកណ្ដាប់ដៃរបស់វិឆ័យទាល់តែបញ្ចប់ទឹកទីបីបានយ៉ាងល្អ ។

តាមរយៈកិច្ចសម្ភាសន៍ វិឆ័យបានឲ្យដឹងថា តាមពិតគេក៏ចង់ផ្ដាច់ទឹកទីបីដែរ ប៉ុន្តែដៃគូរបស់ខ្លួនមួយនេះស៊ូខុសពីកីឡាករដទៃទៀត ហើយកីឡាកររូបនោះគេឆ្លាតដឹងពីតិចនិចរបស់ខ្លួន ដេញតាមចាប់ឱបរហូតធ្វើឲ្យពិបាកនៅក្នុងការវាយ។

ជាចុងក្រោយវិឆ័យក៏បានធ្វើការអរគុណទៅកាន់អ្នកគាំទ្រ ដែលតែងតែគាំទ្ររូបគេរហូតមក៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២