កងកម្លាំងការពារប្រជាជនបានបើកការវាយឆ្មក់ ដោយបានសម្លាប់ទាហានរបបយោធាមីយ៉ាន់ម៉ាចំនួន១០នាក់ ហើយរឹបអូសបានអាវុធ និងគ្រាប់រំសេវមួយចំនួន

បើតាម The Irrawaddy ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី 7 ខែឧសភា ឆ្នាំ 2024នេះបានឱ្យដឹងថា ទាហានរបបយោធាមីយ៉ាន់ម៉ាចំនួន១០នាក់ និងសមាជិកកងជីវពល Pyu Saw Htee ដែលគាំទ្ររបបយោធាមួយចំនួនទៀតត្រូវបានសម្លាប់នៅនឹងកន្លែង ហើយជាច្រើននាក់ទៀតបានរត់គេចខ្លួន នៅពេលដែលក្រុមកងកម្លាំងការពារប្រជាជនពីរក្រុមបានឆ្មក់ចូលជុំរុំយោធាមួយនៅក្នុងភូមិ Kyun Lel ដែលគាំទ្រយោធាក្នុងទីប្រជុំជន Taze តំបន់ Sagaing ។

ប្រតិបត្តិការវាយឆ្មក់នេះត្រូវបានធ្វើឡើង នៅវេលាម៉ោង 1 ព្រឹកថ្ងៃច័ន្ទ ថ្ងៃទី៦ ខែឧសភាដើមសប្តាហ៍នេះ ហើយកងកម្លាំងការពារប្រជាជន

បានរឹបអូសអាវុធ និងគ្រាប់រំសេវ មុនពេលដុតបំផ្លាញជំរំកងកម្លាំងរដ្ឋាភិបាលចោល៕

   

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២