សាលាដំបូងខេត្តសៀមរាបសម្រេចឃុំខ្លួនមនុស្ស៣នាក់បន្ថែមទៀត ពាក់ព័ន្ធករណីរំលោភបូកលើក្មេងស្រីម្នាក់នៅខេត្តសៀមរាប

សៀមរាប៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែឧសភានេះ បានបញ្ជាក់ថា កាលពីម្សិលមិញ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនត្រូវចោទចំនួន៣នាក់ មកបង្ហាញនៅចំពោះមុខចៅក្រមករណីរំលោភបូក ហើយក្រោយការសួរនាំ និងពិនិត្យលើភស្តុតាង និងអង្គហេតុ ចៅក្រមក៏សម្រេចឃុំខ្លួនជនទាំង៣នាក់នោះ ដាក់ពន្ធនាគារតែម្តង។រហូតមកដល់ពេលនេះ មានមនុស្សចំនួន៨នាក់ហើយ ត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារពាក់ព័ន្ធករណីរំលោភបូកនេះ។

គួរបញ្ជាក់ផងដែរថា ក្មេងស្រីរងគ្រោះដោយការរំលោភបូក ត្រូវបានអង្គការ AFESIP Cambodia នៅភ្នំពេញ ដែលមានលោកស្រី ម៉ម សុម៉ាលី ជាប្រធានអង្គការនេះបានយកទៅស្នាក់នៅ និងរៀនសូត្រ។

ក្មេងស្រីរូបនេះ ត្រូវជនសង្ស័យចំនួន២០នាក់ បានប្រព្រឹត្តអំពើរំលោភសេពសន្ធវៈនៅ៣ទីតាំងផ្សេងគ្នា និង៣ថ្ងៃជាប់ៗគ្នា ពោលចាប់ពីថ្ងៃទី១៥, ១៦ និងទី១៧ ខែមេសា ឆ្នាំ២០២៤៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២