ប៉ុណ្ណេះដឹងតែសប្បាយភ្នែកទៀតហើយ ក្របីព្រៃពេជ្រ សម្បត្តិ ជួបអ្នកលេងក្បាច់គុនដ៏ល្បីប្រចាំសង្វៀននៅប្រទេសចិន ប្រកួតលក្ខណៈ KICKBOXING

ភ្នំពេញ៖ អ្នកគាំទ្រប្រាកដជានឹកដល់កំពូលអ្នកលេងកណ្តាប់ដៃពេជ្រ សម្បត្តិ ជាក់ជាមិនខាន ក្រោយពីខកខានឡើងសង្វៀនថោនមួយរយៈពេលខ្លី មកលើកនេះសម្បត្តិត្រៀមប៉ះម្ចាស់ក្បច់គុនចិន ហើយប្រកួតអន្តរជាតិបែប(KICKBOXING RULES)ទៀត។ការប្រកួតនេះនឹងជក់ចិត្ត មិនធ្វើឱ្យអ្នកគាំទ្រខកបំណងឡើយ ព្រោះជាការប្រកួតច្បាប់ឃីកបុកស៊ីងត្រូវប្រើកណ្តាប់ដៃវាយច្រើន ស្របពេលដែលពេជ្រ សម្បត្តិជាកីឡាករមួយរូប ដែលល្បីខាងប្រើកណ្តាប់ដៃ ហើយកណ្តាប់របស់គេធ្ងន់ នៅពេលដែលរូបគេវាយទៅលើគូប្រកួតម្តងៗគឺសម្រុកវាយមិនដកដៃឡើយ ប្រៀបដូចជាក្របីចុះប្រេង រហូតទទួលបានរហ័សនាមថា ក្របីព្រៃគុនខ្មែរ ។

តាមរយៈក្រុមហ៊ុនGANZBERG ចូលរួមលើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក ក្របីព្រៃគុនខ្មែរ ពេជ្រ សម្បត្តិ (PICH SAMBATH)នឹងត្រូវប្រកួតលក្ខណៈឃីកបុកស៊ីងជាលើកទី២ តទល់នឹងកីឡាករមកពីសង្វៀន WU LIN FENG ប្រទេសចិន  WANG ZUNWEI ។

កីឡាករចិនដៃគូសម្បត្តិ រូបនេះជាតារាក្បាច់គុនប្រចាំសង្វៀន WU LIN FENG ប្រទេសចិន បទពិសោធន៍ ប្រវត្តិប្រកួតប្រើកណ្តាប់ដៃផ្តាច់គូប្រកួតក៏មិនធម្មតាឡើយ សាកសមជាដៃគូប្រកួតល្អឥតខ្ចោះរបស់សម្បត្តិ។

 

កុំភ្លេចជួបគ្នានៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ កម្មវិធីចាប់ផ្តើមពីម៉ោង ៨យប់តទៅ នៅទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV នៅលើហ្វេសប៊ុកផេក TOWN SPORTS, TOWN FULL HDTV  និង BEER GANZBERG ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២