ត្រៀមតែភ្នែកចាំទស្សនាទៅបងប្អូន! សង្វៀន Ganzberg រាជសីគុនខ្មែរសប្តាហ៍នេះ ប្រមូលផ្តុំសុទ្ធតែកីឡាករជើងខ្លាំង កំពូលអ្នកលេងកែងឆេះ និងជង្គង់ហោះ

ភ្នំពេញ៖ Ganzberg រាជសីគុនខ្មែរ ដែលជាសង្វៀនប្រដាល់គុនខ្មែរដ៏មានប្រជាប្រិយរបស់ស្ថានីយទូរទស្សន៍ថោន ដោយមានកិច្ចសហការឧបត្ថម្ភពី GANZBERG BEER  ដើម្បីចូលរួមផ្សព្វផ្សាយលើកស្ទួយ និងផ្ដល់ឱកាសឲ្យកីឡាករគុនខ្មែរ ដែលខិតខំហ្វឹកហាត់អស់រយៈកាលជាច្រើនឆ្នាំមកនោះ បានចូលរួមប្រកួតនៅលើសង្វៀនដ៏ធំមួយនេះ ដើម្បីបានបង្ហាញពីសមត្ថភាពក្បាច់គុនរបស់ខ្លួនទៅកាន់អន្តរជាតិ។

GANZBERG លើកស្ទួយគុនខ្មែរ (KUN KHMER)ទាំងក្នុងស្រុក និងក្រៅស្រុក ឡើងដល់កម្រិតពិភពលោក ដែលធ្វើឱ្យបងប្អូនអ្នកគាំទ្រគុនខ្មែរកាន់តែជក់ចិត្ត តាមដានពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ក្នុងកម្មវិធី GANZBERG រាជសីហ៍ KUN KHMER។

គូមិត្តភាពជាតិ Kun Khmer វុត្ថា គុនខ្មែរ ជួបប្រកួតជាមួយ ស្នា វណ្ណ, រិគី សុខវិបុល ប៉ះជាមួយ រិន សំណាង,ចំណែកឯ ឯម រដ្ឋា ជួបប្រកួតជាមួយ សៀង សេងហួរ។

ហើយអ្វីដែលពិសេសនៅក្នុងសប្តាហ៍នេះ Ganzberg រាជសីគុនខ្មែរ នឹងនាំមកនូវគូមិត្តភាពអន្តរជាតិ Kun Khmerគឺជាការជួបគ្នារវាងកីឡាករបារាំង ហួហ្គោ ឡូរ៉េន (HUGO LAURENT)  ជួបប្រកួតជាមួយកីឡការអ៊ុយក្រែន ប៊ីនលីនកូ ណាហ្សា(BILENKO NAZAR),ខ្លាចាស់ ឡុង ជិន (LONG CHIN)ជួបប្រកួតជាមួយ សាហ៊ីន ចាហាន់ (SHAHIN JAHAN) មកពីប្រទេសអឺរ៉ង់។

ដូច្នេះកុំភ្លេចជួបគ្នានៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះ កម្មវិធីនឹងចាប់ផ្តើមពីម៉ោង ៨យប់តទៅ នៅស្ថានីយទូរទស្សន៍ថោន ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN BOXING, TOWN FM 102.25 និង BEER GANZBERG ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២