ជនស៊ីវិលអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់ និងទាហានប្រាំនាក់ទៀតបានរងរបួសក្នុងការវាយប្រហារដោយកាំជ្រួចរបស់ក្រុម Hezbollah នៅតំបន់ Galilee ភាគខាងលិចប្រទេសអ៊ីស្រាអែល

ជនស៊ីវិលអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់ និងទាហានប្រាំនាក់បានរងរបួសកាលពីថ្ងៃអង្គារនៅក្នុងការវាយប្រហារដោយកាំជ្រួចប្រឆាំងរថក្រោះដឹកនាំដោយក្រុម Hezbollah លើតំបន់ Adamit នៃតំបន់ Galilee ភាគខាងលិចប្រទេសអ៊ីស្រាអែល។

កាសែត The Times of Israel បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍យោធាថា ទាហានម្នាក់បានរងរបួសធ្ងន់ ហើយបួននាក់ផ្សេងទៀតបានរងរបួសស្រាលក្នុងការវាយប្រហារនោះ ។

កាសែតប្រចាំថ្ងៃដដែលនេះបាននិយាយថា កងទ័ពបានវាយលុកអគារប្រើប្រាស់ដោយក្រុមហេសបូឡាហ៍ នៅភាគខាងត្បូងប្រទេសលីបង់ Ayta ash-Shab និង Kafr Kila ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារនេះ។

ម៉្យាងវិញទៀត ក្រុមហេសបូឡា បាននិយាយថា ខ្លួនបានកំណត់គោលដៅនៅរសៀលថ្ងៃអង្គារជាមួយនឹងអគារសព្វាវុធ ដែលប្រើប្រាស់ដោយទាហានអ៊ីស្រាអែល នៅក្នុងការតាំងទីលំនៅ នៅតំបន់ Upper Galilee ភាគខាងជើងប្រទេសអ៊ីស្រាអែល។

ភាពតានតឹងបានកើនឡើងនៅតាមព្រំដែននៃប្រទេសលីបង់ជាមួយប្រទេសអ៊ីស្រាអែល ចំពេលមានការវាយប្រហារឆ្លងព្រំដែនរវាងក្រុម Hezbollah និងកងកម្លាំងអ៊ីស្រាអែល ខណៈដែលទីក្រុង Tel Aviv បន្តទៅមុខជាមួយនឹងការវាយលុកដ៏សាហាវលើតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់មនុស្សជាង 34,950 នាក់ចាប់តាំងពីខែតុលា បន្ទាប់ពីការវាយប្រហារដោយក្រុមហាម៉ាស់មកនោះ៕

 

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២