បើតាម The Irrawaddy ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី 30 ខែឧសភា ឆ្នាំ 2024នេះថា អ្នកស្រុកជាង 6,000 នាក់នៃភូមិប្រហែល 10 ក្នុងក្រុង Taze តំបន់ Sagaing ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេគិតត្រឹមថ្ងៃពុធម្សិលម៉ិញនេះ ខណៈពេលដែលកងកម្លាំងយោធាយោធាមីយ៉ាន់ម៉ា និងសមាជិកកងជីវពល Pyu Saw Htee សម្ព័ន្ធមិត្តបានវាយឆ្មក់ភូមិនានានៅភាគខាងជើងនៃទីប្រជុំជន។ នេះបើយោងតាមអ្នកស្រុក និងក្រុមប្រឆាំងរបបយោធាមីយ៉ាន់ម៉ា។

កងកម្លាំងរបបយោធាមីយ៉ាន់ម៉ាបានបើកការបាញ់ប្រហារទៅលើលើភូមិនានា ដោយមានទាំងអាវុធ និងគ្រឿងផ្ទុះខ្លាំង ហើយបានដុតបំផ្លាញផ្ទះអ្នកភូមិ នៅអំឡុងពេលវាយឆ្មក់ ដែលក្នុងនោះជនស៊ីវិលមួយចំនួនត្រូវបានសម្លាប់។


ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងពីតួលេខចំនួនអ្នកស្លាប់ និងអ្នករងរបួសពិតប្រាកដនៅឡើយទេ៕




ប្រែសម្រួលដោយ៖ វាសនា