យ៉ាងហោចណាស់មនុស្សចំនួន១០នាក់បានស្លាប់ និង៥នាក់ទៀតកំពុងបាត់ខ្លួន ដោយសារគ្រោះទឹកជំនន់ និងរអិលបាក់ដីនៅប្រទេសស្រីលង្កា

រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសស្រីលង្កាបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់ចំនួន 10 នាក់បានស្លាប់ និង 5 នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ដោយសារទឹកជំនន់ និងការរអិលបាក់ដីដ៏ធ្ងន់ធ្ងរនៅទូទាំងប្រទេសស្រីលង្កា ដោយសារតែភ្លៀងធ្លាក់ខ្លាំង។

លោក Premitha Bandara Tennakoon រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសនេះ បាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការសម្រាប់បុគ្គល ដែលបាត់ខ្លួនទាំង 5 នាក់។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពីការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនៅក្នុងតំបន់ជាច្រើននៅទូទាំងប្រទេសដែនកោះមួយនេះ ខណៈដែលខ្យល់កន្ត្រាក់កំពុងបក់បោកយ៉ាងខ្លាំងជាមួយភ្លៀងធ្លាក់ បណ្តាលមកពីខ្យល់មូសុង៕

  

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២