ទីប្រឹក្សា​យោធា​អ៊ីរ៉ង់ម្នាក់​ត្រូវបានបាញ់សម្លាប់ នៅ​ក្នុង​ការ​វាយប្រហារ​តាមផ្លូវ​អាកាស​របស់​អ៊ីស្រាអែល​លើ​ប្រទេស​ស៊ីរី

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទម្សិលម៉ិញថាទីប្រឹក្សាយោធាអ៊ីរ៉ង់ម្នាក់ត្រូវបានសម្លាប់នៅភាគខាងជើងប្រទេសស៊ីរីក្នុងការវាយប្រហារតាមអាកាសជាក់ស្តែងរបស់អ៊ីស្រាអែល។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnimបានឱ្យដឹងថា ការវាយប្រហារលើចំណុចយោធានៅទីក្រុង Aleppo បានធ្វើឱ្យទីប្រឹក្សាយោធានៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ម្នាក់បានស្លាប់។វាបានកំណត់អត្តសញ្ញាណមន្ត្រីនោះថា Saeid Abyar ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីសកម្មភាពរបស់គាត់នៅក្នុងប្រទេសស៊ីរី។

មុននេះ ទីភ្នាក់ងារសារព័ត៌មាន SANA របស់របបស៊ីរី បានរាយការណ៍ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបានបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់ តែមិនបានបញ្ជាក់ច្បាស់លាស់នោះទេ។

ចាប់តាំងពីពេលនោះមក គ្មានសេចក្តីថ្លែងការណ៍ណាមួយត្រូវបានចេញដោយអ៊ីស្រាអែល លើការវាយប្រហារនេះទេ។

នៅដើមខែមេសា ការវាយប្រហារតាមផ្លូវអាកាសដែលសង្ស័យថាអ៊ីស្រាអែលបានធ្វើឱ្យទីប្រឹក្សាយោធាអ៊ីរ៉ង់ 7 នាក់បានស្លាប់នៅលើអគារសម្រាប់ស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុងដាម៉ាស រួមទាំងលោក Mohammad Reza Zahedi ដែលជាមេបញ្ជាការជាន់ខ្ពស់ IRGC ដែលជំរុញឱ្យអ៊ីរ៉ង់សងសឹកឧប្បត្តិហេតុនៅថ្ងៃទី 15 ខែមេសា ជាមួយនឹងរលកនៃយន្តហោះគ្មានមនុស្សបើក និងមីស៊ីល បើកការវាយប្រហារលើអ៊ីស្រាអែល។

អ៊ីស្រាអែលបាន និងកំពុងធ្វើការវាយប្រហារជាបន្តបន្ទាប់ទៅលើក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ និងទីតាំងយោធាដែលមានទំនាក់ទំនងជាមួយកងទ័ពរបស់របបស៊ីរីចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមស៊ីវិលរបស់ប្រទេសក្នុងឆ្នាំ 2011នោះមកម្ល៉េះ ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២