អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសទៅលើសាលារៀន UNRWA នៅGAZA បណ្តាលឲ្យមនុស្សរាប់សិបនាក់បានស្លាប់ និងរងរបួស

អ៊ីស្រាអែលបានកំណត់គោលដៅសាលារៀនរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ដោយអះអាងថា ក្រុមយុទ្ធជនហាម៉ាសកំពុងលាក់ខ្លួននៅទីនោះ ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារតាមអាកាសដ៏សាហាវនេះបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ ដែលកំពុងស្វែងរកជម្រកនៅក្នុងជំរុំជនភៀសខ្លួន Nuseirat នៅកណ្តាលហ្គាហ្សាបានស្លាប់ និងរងរបួស។

លោក Ismail Al-Thawabta នាយកការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលបានច្រានចោលការអះអាងរបស់អ៊ីស្រាអែលដែលថាសាលារៀនរបស់អង្គការសហប្រជាជាតិនៅ Nuseirat នៅកណ្តាលហ្គាហ្សាបានលាក់ប៉ុស្តិ៍បញ្ជាការរបស់ក្រុមហាម៉ាស។

លោក Thawabta បានប្រាប់រ៉យទ័រថា នេះគឺជាការភូតកុហកចំពោះមតិសាធារណៈ តាមរយៈការប្រឌិតរឿងមិនពិត ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃឧក្រិដ្ឋកម្មដ៏ឃោរឃៅដែលខ្លួនបានធ្វើប្រឆាំងនឹងមនុស្សដែលភៀសខ្លួនរកកន្លែងសុវត្ថិភាពរាប់សិបនាក់៕

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២