KIA អះអាងថា ខ្លួនរឹបអូស​បាន​ប៉ុស្តិ៍​យោធារបស់របប​យោធា​មីយ៉ាន់ម៉ា​ចំនួន​ពីរ​ នៅ​ក្នុង​ក្រុងTanai និងក្រុង Waingmaw

បើយោងតាមThe Irrawaddy ចេញផ្សាយនាថ្ងៃនេះបានឱ្យដឹងថា កងទ័ព​ឯករាជ្យ​កាឈិន (KIA) បាន​ដណ្តើម​យក​ប៉ុស្តិ៍​យោធារបស់របប​យោធា​មីយ៉ាន់ម៉ាចំនួនពីរកន្លែង​នៅ​ក្នុង​សង្កាត់ Tanai និង Waingmaw នៃ​រដ្ឋ Kachin ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃមកនេះ។

កងទ័ព​ឯករាជ្យ​កាឈិនបានឱ្យដឹងថា នៅរសៀលថ្ងៃច័ន្ទម្សិលម៉ិញនេះ កងកម្លាំងរបស់ខ្លួនបានដណ្តើមយកប៉ុស្តិ៍កំពូលភ្នំ Yayngng Kan ដែលត្រូវបានគ្រប់គ្រងដោយកងទ័ពមកពីកងវរសេនាតូចថ្មើរជើងលេខ 297 និង 260 ។ ប៉ុស្តិ៍នេះមានភាពល្បីល្បាញនៅក្នុងតំបន់នេះសម្រាប់ការជំរិតយករ៉ែមាសយ៉ាងច្រើន។

បន្ថែម​ពី​លើ​នេះ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ KIA បាន​ដណ្តើម​យក​បាន​ប៉ុស្តិ៍ Bum Taung ដែល​មាន​ចម្ងាយ ៣២ គីឡូម៉ែត្រ​ពី​ក្រុង Waingmaw។ ប៉ុស្តិ៍នេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់យោធារបស់របបយោធា ដោយសារវាស្ថិតនៅលើផ្លូវតភ្ជាប់ទីក្រុង Waingmaw និង Sadone ជាមួយ Kanpaiti ដែលជាទីតាំងប៉ុស្តិ៍ពាណិជ្ជកម្មព្រំដែនមីយ៉ាន់ម៉ា-ចិន៕

 

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២