រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតី Volodymyr Zelensky នៅទីក្រុង Mecklenburg-Vorpommern ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី 11 ខែមិថុនានេះថា នៅទីក្រុង Berlin នឹងបញ្ជូនកាំជ្រួច Patriot ចំនួន 68គ្រឿងបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន។ ខណៈពេលដែលកាំជ្រួចចំនួន 32 ត្រូវបានបញ្ជូនរួចហើយក្នុងរយៈពេល 2 ថ្ងៃកន្លងមកនេះ ហើយកាំជ្រួច Patriot 68គ្រឿងបន្ថែមទៀតនឹងត្រូវបញ្ជូននៅក្នុងសប្តាហ៍ខាងមុខនេះ។

ការសម្រេចចិត្តបែបនេះ ធ្វើឡើងនៅពេលដែលអ៊ុយក្រែនប្រឈមនឹងការវាយប្រហាររបស់រុស្ស៊ីកាន់តែខ្លាំងទៅលើមជ្ឈមណ្ឌលដែលប្រមូលផ្តុំដោយប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធ។ លោក Pistorius បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន ដោយយោងទៅលើដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់លោកទៅកាន់ទីក្រុង Odesa ជាកន្លែងដែលគាត់បានសង្កេតឃើញពីផលប៉ះពាល់ដ៏សាហាវនៃការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី។ លោកក៏បានបង្ហាញពីកញ្ចប់ជំនួយដែលមានតម្លៃ 500 លានអឺរ៉ូ (542 លានដុល្លារ) ។

លោក Pistorius បាននិយាយទៀតថា “បន្ទាប់ពីខ្ញុំបានឃើញថាតើការការពារដែនអាកាសរបស់អ៊ុយក្រែនមានសារៈសំខាន់យ៉ាងណាសម្រាប់ការរស់រានមានជីវិតរបស់ខ្លួន ថ្ងៃនេះ ខ្ញុំរីករាយនឹងប្រកាសពីការបញ្ជូនអ្នកស្ទាក់ចាប់ Patriot ចំនួនមួយរយ” ។ កាំជ្រួច Patriot នឹងត្រូវបានផ្តល់ដោយកិច្ចសហប្រតិបត្តិការជាមួយប្រទេសដាណឺម៉ាក ហូឡង់ និងន័រវែស ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដឹកនាំដោយអាល្លឺម៉ង់ ដែលបានចាប់ផ្តើមកាលពីខែមេសា ដើម្បីពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន។

គំនិតផ្តួចផ្តើមនេះទទួលបានការគាំទ្រពីប្រទេសជាច្រើន រួមមាន៖ បែលហ្សិក ដាណឺម៉ាក កាណាដា ហូឡង់ និងន័រវែស។ ទីក្រុងប៊ែរឡាំងបានចាប់ផ្តើមគំនិតផ្តួចផ្តើមនេះនៅក្នុងខែមេសាចំពេលទីក្រុង Kyiv មានតម្រូវការការពារដែនអាកាសកាន់តែខ្លាំងឡើង ដោយប្រឈមមុខនឹងការវាយប្រហារពីលើអាកាសដ៏ធ្ងន់ធ្ងររបស់រុស្ស៊ីប្រឆាំងនឹងមជ្ឈមណ្ឌលប្រជាជន និងបណ្តាញថាមពល។

ប្រទេសមួយចំនួនបានគាំទ្រគំនិតផ្តួចផ្តើមនេះតាំងពីពេលនោះមក រួមទាំងបែលហ្ស៊ិក ដាណឺម៉ាក កាណាដា ហូឡង់ ន័រវែស និងប្រទេសផ្សេងៗទៀត។ អធិការបតីអាល្លឺម៉ង់ Olaf Scholz នៅមុនថ្ងៃនោះបានប្រកាសថាទីក្រុងប៊ែកឡាំងនឹងផ្ទេរប្រព័ន្ធការពារដែនអាកាស Patriot ទី 3 របស់ខ្លួន ក៏ដូចជាប្រព័ន្ធប្រឆាំងយន្តហោះ IRIS-T និង Gepard កាំជ្រួច និងគ្រាប់រំសេវទៅអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងខែខាងមុខនេះ៕
