អន្តរក្រសួងបានប្តេជ្ញាចិត្តរួមដៃគ្នាសម្អាតទន្លេសាប ដើម្បីលើកស្ទួយជីវភាព និងសុខមាលភាពប្រជាជនកម្ពុជា

អន្តរក្រសួងបានប្តេជ្ញាចិត្តរួមដៃគ្នាសម្អាតទន្លេសាប ដើម្បីលើកស្ទួយជីវភាព និងសុខមាលភាពប្រជាជនកម្ពុជាការការពារអាយុជីវិត និងសុខមាលភាពរបស់ប្រជាជនកម្ពុជា។នេះគឺជាការប្តេជ្ញាចិត្តរួមគ្នារបស់សមាជិក សមាជិការអន្តរក្រសួងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព (NCSD) នៅក្នុងកិច្ចប្រជុំលើកទី២ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព(NCSD)។

កិច្ចប្រជុំលើកទី២ របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព(NCSD) បានផ្តោតសំខាន់ទៅលើភាពស្អាតនៅក្នុងទឹក គឺចាំបាច់ត្រូវរួមគ្នាសម្អាតផ្ទៃទន្លេសាបឱ្យមានភាពបៃតងឡើងវិញ ក្រោយពីទន្លេនេះ ទទួលរងនូវការបង្ហូរកាកសំណល់ សំណល់ប្លាស្ទិក និងសំរាមនានាទៅក្នុងផ្ទៃបឹងទន្លេសាប។ ក្តីបារម្ភជារួមនេះ បានកំពុងយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីធានាឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសុខភាពល្អ ចាកផុតការឆ្លងជំងឺដង្កាត់នានា ដែលបណ្តាលមកពីកង្វះអនាម័យ ទឹកស្អាត និងចំណីអាហារ ជាពិសេសគឺបរិស្ថានស្អាតជុំវិញខ្លួនតែម្តង។

ឆ្លើយតបនឹងទស្សនវិស័យច្បាស់លាស់នេះហើយ ទើបក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព (NCSD) បានរៀបចំដាក់ចេញនូវទស្សនទាន (Concept Note) ដើម្បីសម្អាតផ្ទៃទឹកទន្លេសាបឱ្យមានភាពស្អាត ភាពបៃតង និងចីរភាព ដោយបានបែងចែកជា ៤ដំណាក់កាលធំៗ ក្នុងនោះរួមមាន៖ ទី១. កាត់បន្ថយការបំពុលពីសំណល់ប្លាស្ទិកហូរចូលទីក្នុងបឹងទន្លេសាប។ ទី២. កាត់បន្ថយពពួករុក្ខជាតិទឹកដែលរាតត្បាតក្នុងបឹង និងតំបន់ដីសើមជុំវិញ។ ទី៣. ធ្វើឱ្យមានរបរចិញ្ចឹមជីវិតបែបចម្រុះ(ពិពិធកម្មរបរចិញ្ចឹមជីវិត)នៅក្នុងមូលដ្ឋានដូចជាការផ្តល់សេវាទេសចរណ៍ក្រៅពីការធ្វើរបរនេសាទត្រីជាដើម។ និងទី៤. ការស្តារឡើងវិញនូវព្រៃលិចទឹក និងតំបន់ដីសើមជុំវិញតំបន់ស្នូលនៃបឹងទន្លេសាប ដើម្បីធ្វើឱ្យបឹងទន្លេសាបកម្ពុជាមានផាសុកភាពឡើងវិញ លើសពីនេះ បឹងទន្លេសាប គឺជាប្រភពប្រូតេអ៊ីន និងផ្តល់នូវសារធាតុចិញ្ចឹមទៅដល់ប្រជាជនកម្ពុជាគ្រប់រូប និងជាផ្នែកមួយដ៏ចម្បងនៃសេដ្ឋកិច្ចជាតិផងដែរ៕

    
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២