អបអរសាទរ សត្វកុកពាក់អំបោះ ជាប្រភេទសត្វជិតផុតពូជពីភពផែនដីប្រមាណជា៥០ក្បាល បានបង្ហាញវត្តមាននៅក្នុងតំបន់រ៉ាមសារស្ទឹងសែន

សត្វកុកពាក់អំបោះប្រមាណជា៥០ក្បាលបានបង្ហាញវត្តមាននៅក្នុងតំបន់រ៉ាមសារស្ទឹងសែន សត្វប្រភេទនេះត្រូវបានក្រុមអ្នកអភិរក្សចាត់ទុកជាប្រភេទសត្វកម្រដែលជិតផុតពូជពីភពផែនដីយើងនេះទៅហើយ។ប៉ុន្តែនេះជាមោទកភាពមួយ ដែលសត្វដ៏កម្រប្រភេទនេះបានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជារបស់យើង។

បើតាមNatureLife Cambodia Organization បានឱ្យដឹងថា សត្វប្រភេទនេះ ត្រូវបានកំណត់ថាប្រភេទងាយរងគ្រោះក្នុងបញ្ចីរក្រហមIUNC អាស្រ័យដោយការបាត់បង់ទីជម្រក ការបបាញ់ ការពុលជាដើម។ ក្នុងខែមិថុនានេះ ឧទ្យានុរក្សតំបន់រ៉ាមសារស្ទឹងសែនបានកត់ត្រាសត្វកុកពាក់អំបោះប្រមាណជា៥០ក្បាល ដែលនេះសបញ្ចាក់ថាតំបន់ដីសើមដែលមានទីតាំងនៅក្នុងទន្លេសាបមួយនេះកំពុងផ្តល់ជាទីជម្រក និងរកចំណីដ៏សំខាន់ដល់សត្វស្លាបទឹកគ្រប់ប្រភេទរួមទាំងសត្វដែលកំពុងរងការគំរាមកំហែងក្នុងពិភពលោកនេះផងដែរ។

សូមបញ្ជាក់ផងដែរថា គម្រោងចុះល្បាតប្រចាំខែរបស់ឧទ្យានុរក្សតាមរយ:អង្គការជីវិតធម្មជាតិនៅកម្ពុជានេះគឺទទួលបានការគាំទ្រហិរញ្ញវត្ថុពីអង្គការ European Union in Cambodia៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២