ទីក្រុងមូស្គូបានបញ្ជាក់ថា យន្តហោះ A-50 ត្រូវបានបា.ញ់ទម្លា.ក់ដោយអ៊ុយក្រែន ដោយបានស.ម្លា.ប់សមាជិកនាវិកចំនួន10នាក់

គណៈកម្មាធិការស៊ើបអង្កេតនៃសហព័ន្ធរុស្ស៊ី បានបញ្ជាក់ថា កងកម្លាំងអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះព្រមាន និងគ្រប់គ្រងដំបូងរបស់រុស្ស៊ី A-50 ដ៏កម្រនៅលើសមុទ្រ Azov កាលពីខែកុម្ភៈ ដោយបានសម្លាប់សមាជិកនាវិកចំនួន10នាក់។ ទីភ្នាក់ងារចារកម្មយោធារបស់ប្រទេសអ៊ុយក្រែន រួមជាមួយនឹងកងទ័ពអាកាស បានបាញ់ទម្លាក់យន្តហោះកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយបានសម្លាប់សមាជិកនាវិកចំនួន ១០ នាក់ ។

គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានចេញការចាប់ខ្លួនកំបាំងមុខកាលពីថ្ងៃទី 17 ខែមិថុនា ចំពោះមេបញ្ជាការកងពលតូចកាំជ្រួចប្រឆាំងយន្តហោះអ៊ុយក្រែនដែលបានបំផ្លាញយន្តហោះ A-50 ។ យន្តហោះ A-50 ផ្តល់មុខងារសំខាន់ៗជាច្រើន សម្រាប់សង្គ្រាមដែលកំពុងបន្តនៅអ៊ុយក្រែន ដូចជាការរកឃើញប្រព័ន្ធការពារដែនអាកាស កាំជ្រួចនាំផ្លូវ និងសម្របសម្រួលគោលដៅសម្រាប់យន្តហោះចម្បាំងរុស្ស៊ី។ រុស្ស៊ីមានយន្តហោះប្រភេទនេះតិចជាងដប់គ្រឿង។ យន្តហោះ A-50 មានតម្លៃប៉ាន់ស្មានប្រហែលេជា 350 លានដុល្លារក្នុងមួយគ្រឿង។

កាលពីដើមខែនេះ កងកម្លាំងអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី Su-25 នៅតំបន់ Pokrovsk ។ យន្តហោះចម្បាំង Su-25 រចនាឡើងដោយសូវៀត ដែលមានរហស្សនាមថា “Frogfoot” ។អ៊ុយក្រែនធ្លាប់បានបាញ់ទម្លាក់យន្តហោះ A-50 របស់រុស្ស៊ីនៅលើសមុទ្រ Azov កាលពីថ្ងៃទី 14 ខែមករា។ មជ្ឈមណ្ឌលគ្រប់គ្រងលើអាកាស Il-22 ក៏ត្រូវបានរាយការណ៍ថា បានខូចខាតលើសពីការជួសជុលនៅក្នុងប្រតិបត្តិការដូចគ្នានេះ។ កាលពីដើមខែនេះ កងកម្លាំងអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី Su-25 នៅតំបន់ Pokrovsk ។

 

យោងតាមអគ្គសេនាធិការរបស់អ៊ុយក្រែន បានឱ្យដឹងថា ការខាតបង់សរុបរបស់រុស្ស៊ី នៅអំឡុងពេលមានសង្រ្គាមជាមួយអ៊ុយក្រែនសរុបមានចំនួនប្រហែល 685 គ្រឿង ក្នុងនោះយន្តហោះចម្បាំងចំនួន 359 គ្រឿង និងឧទ្ធម្ភាគចក្រចំនួន 326 គ្រឿង។នេះបើយោងតាម The Kyiv Independent ចេញផ្សាយនាព្រឹកនេះ៕

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២