បីថ្ងៃកន្លងមកនេះ ជនស៊ីវិលប្រមាណជា១០នាក់ត្រូវបានសម្លាប់ ដោយសារការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ានៅក្នុងរដ្ឋ Rakhine

The Irrawaddy បានចេញផ្សាយនៅព្រឹកថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2024នេះថា គ្រួសារជនស៊ីវិលចំនួន៣នាក់ រួមទាំងកុមារអាយុ ៤ឆ្នាំម្នាក់ផង ត្រូវបានសម្លាប់ និងពីរនាក់ផ្សេងទៀតបានរងរបួស ដោយសារយន្តហោះចម្បាំងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែកលើគោលដៅជនស៊ីវិល នៅក្នុងភូមិ Thae Kan Htaung ក្នុងខេត្ត Ann Township រដ្ឋរ៉ាឃីន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ។

The Irrawaddy បានឱ្យដឹងទៀតថា ជនស៊ីវិលចំនួន 7 នាក់ផ្សេងទៀតត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់របបយោធាទៅលើគោលដៅជនស៊ីវិលនៅក្នុងសង្កាត់ Taungup និង Myebon ក្នុងរដ្ឋ Rakhine កាលពីថ្ងៃអង្គារ និងថ្ងៃពុធ៕

 

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២