សង្គ្រាមអ៊ុយក្រែនចុងក្រោយ៖ រុស្ស៊ីបង្កើនការប្រើប្រាស់អាវុធគីមីនៅលើសមរភូមិ

អ៊ុយក្រែនបានកត់ត្រាករណីប្រើប្រាស់អាវុធគីមីរបស់រុស្ស៊ីចំនួន ៧១៥ ករណីនៅសមរភូមិក្នុងខែឧសភា ច្រើនជាងខែមុន។នេះបើតាមកងកម្លាំងគាំទ្ររបស់យោធាអ៊ុយក្រែនដែលបាននិយាយនៅថ្ងៃទី ២៤ ខែមិថុនា។ ថ្វីត្បិតតែមិនសូវសាហាវជាងអាវុធគីមីផ្សេងទៀតក៏ដោយ វាត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងសង្គ្រាមលោកលើកទី 1 មុនពេលពិធីសារទីក្រុងហ្សឺណែវឆ្នាំ 1925 ហាមប្រាមការប្រើប្រាស់អាវុធគីមី និងជីវសាស្រ្តក្នុងសង្គ្រាម។

កងកម្លាំងអ៊ុយក្រែនបាននិយាយថា ចាប់ពីថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ 2023 ដល់ថ្ងៃទី 24 ខែឧសភា ឆ្នាំ 2024 ករណីសរុបចំនួន 2,698ករណី ត្រូវបានកត់ត្រា។ មន្ត្រី​យោធា​អ៊ុយក្រែន​ធ្លាប់​បាន​ចោទប្រកាន់​រុស្ស៊ី​ថា ​បាន​ប្រើ​សារធាតុ​ក្លូរ៉ូភីគ្រីន និង​អាវុធ​គីមី​ផ្សេង​ទៀត។ ជារឿយៗ Chloropicrin ត្រូវបានគេប្រើជាថ្នាំសំលាប់ស្មៅ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិក (CDC)បានឱ្យដឹងថា ការប៉ះពាល់នឹងចំហាយរបស់វាអាចបណ្តាលឱ្យមានការរលាកធ្ងន់ធ្ងរដល់ស្បែក ភ្នែក ហើយប្រសិនបើស្រូបចូល សរីរាង្គខាងក្នុង។ អង្គការសម្រាប់ការហាមឃាត់អាវុធគីមី (OPCW) បាននិយាយកាលពីថ្ងៃទី 7 ខែឧសភាថា ការចោទប្រកាន់ទាំងពីអ៊ុយក្រែន និងរុស្ស៊ីថា ភាគីម្ខាងៗបានប្រើប្រាស់អាវុធគីមី នៅអំឡុងពេលដែលរុស្សីចូលទៅលុកលុយក្នុងប្រទេសអ៊ុយក្រែន។

OPCW បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទាំងសហព័ន្ធរុស្ស៊ី និងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមក និងរាយការណ៍ពីការចោទប្រកាន់នៃការប្រើប្រាស់អាវុធគីមីទៅកាន់អង្គការមួយនេះ ។ OPCW បាននិយាយថា ស្ថានភាពនៅតែមានភាពប្រែប្រួល និងគួរឱ្យព្រួយបារម្ភបំផុត ហើយបានរំលឹកឡើងវិញថា វាផ្ទុយនឹងច្បាប់អន្តរជាតិក្នុងការប្រើប្រាស់វា។ អង្គការមួយនេះក៏បានកត់សម្គាល់ផងដែរថា ខ្លួនមិនបានទទួលសំណើរជាផ្លូវការ ដើម្បីស៊ើបអង្កេតការប្រើប្រាស់អាវុធគីមីពីអ៊ុយក្រែន ឬរុស្ស៊ីនោះទេរហូតមកដល់ពេលនេះ។នេះបើយោងតាម The Kyiv Independent៕

     

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២