នាយករដ្ឋមន្ត្រីឆេកបញ្ជាក់ថា អ៊ុយក្រែនទទួលបានគ្រាប់ផ្លោងដំបូង ក្រោមគំនិតផ្តួចផ្តើមដឹកនាំដោយឆេក

នាយករដ្ឋមន្ត្រីឆេក លោក Petr Fiala បាននិយាយកាលពីថ្ងៃទី 25 ខែមិថុនានេះថា អ៊ុយក្រែនបានទទួលគ្រាប់កាំភ្លើងធំដំបូង ក្រោមគំនិតផ្តួចផ្តើមដឹកនាំដោយឆេក។ ប្រធានាធិបតីឆេកលោក Petr Pavel បាននិយាយកាលពីខែកុម្ភៈថា ទីក្រុង Prague សម្លឹងរកទិញសំបកគ្រាប់កាំភ្លើង155 mm ចំនួន500,000គ្រាប់ និង122 mm ចំនួន300,000គ្រាប់ នៅខាងក្រៅទ្វីបអឺរ៉ុប ដើម្បីបញ្ជូនទៅឱ្យអ៊ុយក្រែន។មានប្រទេសជាច្រើន រួមទាំងសាធារណៈរដ្ឋឆេក អាល្លឺម៉ង់ ដាណឺម៉ាក ព័រទុយហ្គាល់ កាណាដា និងហូឡង់ បានចូលរួមចំណែកជាមូលនិធិដល់គំនិតផ្តួចផ្តើមរបស់ឆេក ដែលអាចនាំឱ្យមានការប្រគល់ប្រាក់ចំនួន 1.5 លានដុល្លារទៅកាន់ទីក្រុងគៀវ។

យោងតាមនាយករដ្ឋមន្ត្រីឆេកបាននិយាយថា ប្រាក់ជាង 1.6 ពាន់លានអឺរ៉ូ (1.7 លានដុល្លារ) ត្រូវបានបែងចែកសម្រាប់កិច្ចខិតខំប្រឹងប្រែងនេះ។Fiala បាននិយាយថា “ការដឹកជញ្ជូនគ្រាប់រំសេវជាលើកដំបូងពីគំនិតផ្តួចផ្តើមរបស់យើងបានទៅដល់ប្រទេសអ៊ុយក្រែននាពេលកន្លងមក ហើយយើងកំពុងធ្វើការងារនេះបន្តទៀត ។

ចាប់តាំងពីពេលនោះមក ប្រទេសរុស្ស៊ីបានបង្កើនការវាយប្រហារតាមអាកាសទៅលើទីក្រុងនានារបស់អ៊ុយក្រែន និងបានបើកការវាយលុកថ្មីមួយនៅតំបន់ Kharkiv Oblast ដែលត្រូវបានគេរាយការណ៍ថាត្រូវបានបញ្ឈប់ដោយខ្សែការពារដំបូង។ យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃទី 22 ខែមិថុនាថា កងកម្លាំងរុស្ស៊ីមួយចំនួនកំពុងដកខ្លួនចេញពីតំបន់ក្បែរទីក្រុង Vovchansk ដែលកំពុងប្រយុទ្ធដើម្បីបំពេញបន្ថែមដោយសារតែការបាត់បង់សមត្ថភាពប្រយុទ្ធ៕

 

ប្រភព៖ The Kyiv Independent

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២