ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អាជ្ញាធរបូលីវីបានចាប់ខ្លួនអតីតឧត្តមសេនីយម្នាក់ដែលបានធ្វើរដ្ឋប្រហារបរាជ័យកាលពីថ្ងៃពុធម្សិលម៉ិញនេះ ដើម្បីប្រឆាំងនឹងប្រធានាធិបតី Luis Arce ។ លោក Juan Jose Zuniga ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីដើមសប្តាហ៍នេះ។


វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា Zuniga ត្រូវបានបង្ខំឱ្យចូលទៅក្នុងឡានប៉ូលីសនៅខាងក្រៅបន្ទាយយោធាដើម្បីយកទៅការិយាល័យរបស់ព្រះរាជអាជ្ញា។ ការិយាល័យអគ្គរដ្ឋអាជ្ញាបាននិយាយថា ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមនៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ និងព្រឹត្តិការណ៍ដទៃទៀត។ ការបះបោរយោធាបានចាប់ផ្តើមនៅពេលរសៀល បន្ទាប់ពីរថក្រោះដែលដឹក Zuniga ត្រូវបានគេមើលឃើញថា បានចូលមកក្នុងវិមានប្រធានាធិបតីក្នុងទីក្រុង La Paz ។ បន្ទាប់មក Arce បានព្រមានអំពីការចល័តកងទ័ព ហើយនៅក្នុងសុន្ទរកថាមួយជាមួយរដ្ឋមន្ត្រីរបស់គាត់នៅលើកញ្ចក់ទូរទស្សន៍ជាតិប៉ុន្មាននាទី បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដោយបានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋប្រមូលផ្តុំប្រឆាំង និងដើម្បីការពារលទ្ធិប្រជាធិបតេយ្យ។

លោកប្រធានាធិបតី Luis Arce បានមានប្រសាសន៍ថា សព្វថ្ងៃនេះ ប្រទេសនេះ ប្រឈមមុខនឹងទំនាស់ផលប្រយោជន៍ម្តងទៀត ដូច្នេះលទ្ធិប្រជាធិបតេយ្យនៅបូលីវីត្រូវបានកាត់បន្ថយ។យើងត្រូវការប្រជាជនបូលីវីដើម្បីរៀបចំ និងប្រមូលផ្តុំប្រឆាំងនឹងរដ្ឋប្រហារនេះ។

ប្រមុខរដ្ឋបូលីវីបាននិយាយថា ប្រទេសនេះកំពុងឆ្លងកាត់ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលដឹកនាំដោយ Zuniga ។ Zuniga ត្រូវបានដកចេញពីតំណែងរបស់គាត់កាលពីថ្ងៃអង្គារបន្ទាប់ពីការគំរាមកំហែងជាបន្តបន្ទាប់ប្រឆាំងនឹងអតីតប្រធានាធិបតី Evo Morales ។ Arce បានប្រឈមមុខនឹងមេដឹកនាំនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារដោយយោធានៅវិមានរដ្ឋាភិបាល បន្ទាប់ពីរថពាសដែកបានបើកឆ្លងកាត់ច្រកចេញ ចូល។

លោកប្រធានាធិបតី Luis Arce បានស្រែកទៅកាន់ Zuniga ថា ដកកងកម្លាំងទាំងអស់នេះចេញភ្លាមៗ។ នៅពេលនេះ កងកម្លាំងប្រដាប់អាវុធ និងរថក្រោះត្រូវបានដាក់ពង្រាយនៅ Plaza Murillo ដោយលោកបានអំពាវនាវឱ្យមានចលនាសង្គមដើម្បីការពារលទ្ធិប្រជាធិបតេយ្យ។

ក្រោយមក លោក Morales អតីតប្រធានាធិបតីរបស់ប្រទេសនេះបាននិយាយថា ការអំពាវនាវឱ្យមានការចល័តទ័ពត្រូវបានផ្អាក ដោយលើកឡើងពីការដកទ័ព ដែលស្ថិតនៅក្នុងទីលាន Murillo ដែលគាត់បាននិយាយថា ត្រឡប់ទៅទីស្នាក់ការរដ្ឋាភិបាលវិញ។ សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការចូលទៅកាន់កាប់ទីស្នាក់ការរដ្ឋាភិបាល៕


ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា