កងកម្លាំងការពារប្រជាជន PDF រឹបអូសបានមូលដ្ឋានយោធាចំនួន៦បន្ថែមទៀតពីរបបយោធាមីយ៉ាន់ម៉ា
ព្រហស្បត្តិ៍ ៤ កក្កដា ២០២៤ ១៣:២៦
នៅព្រឹកថ្ងៃទី 4 ខែកក្កដា ឆ្នាំ 2024នេះ The Irrawaddy បានចេញផ្សាយថា កងកម្លាំងការពារប្រជាជនទីក្រុង Mandalay (PDF) ក្រោមរដ្ឋាភិបាលរួបរួមជាតិស៊ីវិល (NUG)កាលពីថ្ងៃពុធបានអះអាងថា ពួកគេបានរឹបអូសយកមូលដ្ឋានយោធាចំនួន៦កន្លែងបន្ថែមទៀត រួមទាំងប៉ុស្តិ៍ប៉ូលីសមួយនៅក្នុងក្រុង Singu ក្នុងតំបន់ Mandalay ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។


នៅអំឡុងពេលនៃការវាយប្រហារ យុទ្ធជន PDF បានរឹបអូសបានអាវុធជាង ៤០ ដើម និងគ្រាប់រំសេវមួយចំនួន ហើយចាប់បានទាហានរបបយោធាមីយ៉ាន់ម៉ាចំនួន ១៣ នាក់។ Mandalay PDF កំពុងធ្វើប្រតិបត្តិការជាផ្នែកមួយនៃប្រតិបត្តិការ 1027 ដឹកនាំដោយជនជាតិភាគតិចចំនួនបី ដោយវាយលុកគោលដៅរបស់របបយោធាមីយ៉ាន់ម៉ានៅទីប្រជុំជន Mogoke, Madaya និង Singu ក្នុងតំបន់ Mandalay ភាគខាងជើង និង Nawnghkio និង Kyaukme នៅភាគខាងជើង Shan រួមជាមួយកងទ័ពរំដោះជាតិ Ta’ang ៕

ប្រែសម្រួលដោយ៖ វាសនា
ភ្ជាប់ទំនាក់ទំនងជាមួយ Town News