អ៊ុយក្រែនបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើឃ្លាំងស្តុកគ្រាប់រំសេវ និងឃ្លាំងស្តុកប្រេងក្នុងប្រទេសរុស្សីបណ្តាលឱ្យមានអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅ

ប្រភពពីមន្ត្រីអនុវត្តច្បាប់បានប្រាប់ Kyiv Independent កាលពីថ្ងៃទី 7 ខែកក្កដានេះថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនដែលដំណើរការដោយសេវាសន្តិសុខអ៊ុយក្រែនបានវាយប្រហារឃ្លាំងរំសេវដ៏ធំមួយនៅតំបន់ Voronezh Oblast និងឃ្លាំងស្តុកប្រេងចំនួនពីរនៅក្នុងតំបន់ Krasnodar Krai នៅក្នុងប្រទេសរុស្សី រយៈពេលពីរថ្ងៃកន្លងមកនេះ។ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅក្នុងតំបន់ Krasnodar Krai របស់ប្រទេសរុស្ស៊ីពេញមួយយប់កាលពីថ្ងៃទី 6 ខែកក្កដា បណ្តាលឱ្យមានអគ្គីភ័យដ៏ធំមួយនៅឯឃ្លាំងប្រេងចំនួនពីរ។

បណ្តាញគ្រប់គ្រងរដ្ឋរបស់រុស្ស៊ី RIA Novosti បានធ្វើការអះអាងថា បំណែកនៃយន្តហោះគ្មានមនុស្សបើកដែលធ្លាក់បានបណ្តាលឱ្យមានអគ្គីភ័យនៅធុងស្តុកឥន្ធនៈមួយនៅក្នុងភូមិ Pavlov ក៏ដូចជាអគ្គីភ័យមួយផ្សេងទៀត នៅឃ្លាំងប្រេងនៅក្នុងសហគមន៍ Leningrad ។

ប្រភពដដែលបានបន្ថែមថា យន្តហោះគ្មានមនុស្សបើក SBU ក៏បានបើកការវាយប្រហារជាបន្តបន្ទាប់នៅលើទឹកដីនៃឃ្លាំងប្រេង “Rosneft-Kubannefteprodukt” នៅក្នុងសហគមន៍ Leningrad ដោយបានបំផ្លាញធុងប្រេងយ៉ាងហោចណាស់ចំនួនបី។


យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ពេញមួយយប់ថ្ងៃទី ៧ ខែកក្កដាយប់ម៉ិញនេះ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានធ្វើការវាយប្រហារលើឃ្លាំងរំសេវនៅក្នុងភូមិ Sergeevka ក្នុងសង្កាត់ Voronezh ។ រុស្ស៊ីបានផ្គត់ផ្គង់គ្រាប់រំសេវពីឃ្លាំងនេះ ដល់កងទ័ពរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន។ នៅព្រឹកថ្ងៃដដែល អភិបាលខេត្ត Aleksandr Gusev បានអះអាងថា អង្គភាពការពារដែនអាកាសរុស្ស៊ីបានបំផ្លាញយន្តហោះគ្មានមនុស្សបើក ជាច្រើនគ្រឿងលើតំបន់ Voronezh ៕

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២