ទីក្រុងប៊ែរឡាំងបានប្រកាសកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន ដែលរួមមានប្រព័ន្ធការពារដែនអាកាស Patriot ជាមួយនឹងគ្រឿងបន្លាស់ និងកាំជ្រួចបន្ថែម។នេះបើតាមក្រសួងការពារជាតិរបស់ប្រទេសនេះបានប្រកាសកាលពីថ្ងៃទី 8 ខែកក្កដាម្សិលម៉ិញនេះ។ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅទីក្រុង Kyiv លោក Martin Jaeger បាននិយាយកាលពីថ្ងៃទី 5 ខែកក្កដាថា ប្រព័ន្ធការពារដែនអាកាស Patriot ពីរកញ្ចប់នេះត្រូវបានបញ្ជូនទៅអ៊ុយក្រែនមុននេះ។ វាគឺជាប្រព័ន្ធ Patriotទីបី ដែលសន្យាដោយទីក្រុងប៊ែកឡាំងដល់ទីក្រុង Kyiv ។


នៅថ្ងៃទី 8 ខែកក្កដា ទីក្រុងប៊ែរឡាំងបានប្រកាសថា កញ្ចប់ជំនួយនេះនឹងបន្ថែមគ្រាប់រំសេវសម្រាប់រថក្រោះ Leopard 1 ចំនួន 9,000គ្រាប់សម្រាប់កាំភ្លើង155 មីលីម៉ែត្រ ប្រឆាំងយន្តហោះ Gepard ចំនួន 55,000 គ្រាប់ ពីក្នុងស្តុក ក៏ដូចជាគ្រាប់ចំនួន 58,000 គ្រាប់ សម្រាប់កាំភ្លើង 40 មីលីម៉ែត្រផងដែរ។


អាឡឺម៉ង់ក៏នឹងផ្តល់ឲ្យអ៊ុយក្រែននូវរ៉ាដាតាមដានអាកាសចំនួនពីរ TRML-4D, យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ 30 Vector, យន្តហោះគ្មានមនុស្សបើកចល័តចំនួន 200 គ្រឿង, នាវាគ្មានមនុស្សបើកចំនួន 10 គ្រឿង, រថក្រោះបោសសំអាតមីន Wisent 1 ចំនួន 4 គ្រឿង និងរថពាសដែក Bergepanzerចំនួន 2 មួយគ្រឿង។ ទីក្រុងប៊ែរឡាំងក៏នឹងផ្គត់ផ្គង់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនជាមួយនឹងគ្រាប់បែកផ្សែង កាំភ្លើងប្រភេទផ្សេងៗ កាំភ្លើងយន្ត ស្ថានីយ SatCom វ៉ែនតាពេលយប់ និងឧបករយោធាផ្សេងៗទៀត។
អាឡឺម៉ង់បាននិយាយកាលពីខែឧសភាថា ខ្លួនគ្រោងនឹងបង្កើនជំនួយយោធារបស់ខ្លួនដល់អ៊ុយក្រែននូវទឹកប្រាក់ចំនួន 4.13 ពាន់លានដុល្លារ នៅឆ្នាំ 2024នេះ។រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសពីកញ្ចប់យោធាសម្រាប់អ៊ុយក្រែនក្នុងខែមិថុនា។ វារួមបញ្ចូលឧបករណ៍បាញ់គ្រាប់រ៉ុក្កែតច្រើន HIMARS ចំនួនបី ក្នុងចំណោមឧបករណ៍ផ្សេងៗទៀត៕
