អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) បាននិយាយកាលពីថ្ងៃពុធម្សិលម៉ិញនេះថា ទូកមួយគ្រឿងបានដឹកជនចំណាកស្រុកចំនួន 300 នាក់មកពីប្រទេស Gambia បានក្រឡាប់នៅជិតរដ្ឋធានី Nouakchott ប្រទេស Mauritanian កាលពីដើមសប្តាហ៍នេះ នៅក្នុងលម្ហសមុទ្រ។ IOM បាននិយាយថា អង្គភាពឆ្មាំឆ្នេរសមុទ្រ Mauritanian បានជួយសង្គ្រោះមនុស្សចំនួន120នាក់ ប៉ុន្តែមនុស្ស 15 នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ ហើយមនុស្សជាច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន។


ក្នុងចំណោមអ្នកនៅរស់រានមានជីវិតចំនួន 10នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ សម្រាប់ការថែទាំសុខភាព។ អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) បានអន្តរាគមន៍ភ្លាមៗដើម្បីផ្តល់ជំនួយដោយផ្ទាល់ និងចាំបាច់ដល់អ្នកនៅរស់ ។នេះបង្ហាញពីគ្រោះថ្នាក់នៃការធ្វើចំណាកស្រុកនៅអាត្លង់ទិកខាងលិច ដែលគេបានសង្កេតឃើញមានការកើនឡើង។


ចាប់ពីថ្ងៃទី1 ខែមករា ដល់ថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2024នេះ ជនចំណាកស្រុកជាង 19,700នាក់បានមកដល់កោះកាណាយតាមរយៈផ្លូវទឹកនេះ បានកើនឡើង 160% បើធៀបនឹងជនចំណាកស្រុកចំនួន 7,590 នាក់ដែលបានមកនៅអំឡុងពេលដូចគ្នាកាលពីឆ្នាំ 2023។ យោងតាម IOM បានឱ្យដឹងទៀតថា ចាប់តាំងពីខែមិថុនា ឆ្នាំ 2024 ទូកជាង 76 គ្រឿង ដែលមានជនចំណាកស្រុកនៅរស់រានមានជីវិតប្រហែល 6,130 នាក់បានចុះចតនៅប្រទេសម៉ូរីតានី ដោយមានជនចំណាកស្រុកយ៉ាងហោចណាស់ចំនួន190នាក់បានស្លាប់ និងបាត់ខ្លួន៕


ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា