ភ្លៀងធ្លាក់ឥតឈប់ឈរលាយឡំជាមួយខ្យល់បក់បោកខ្លាំងបានវាយប្រហារចំការតែឥណ្ឌាបណ្តាលឱ្យមានការរអិលបាក់ដី ហើយបានសម្លាប់មនុស្សចំនួន122នាក់ ដែលភាគច្រើនគេជឿថា ជាកម្មករ និងក្រុមគ្រួសាររបស់ពួកគេ។ភ្លៀងធ្លាក់ឥតឈប់ឈរបានបង្កការរាំងស្ទះដល់ការជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែក និងភក់ នាថ្ងៃពុធទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ។


ភ្លៀងធ្លាក់ខ្យល់មូសុងជាច្រើនថ្ងៃបានវាយលុករដ្ឋឆ្នេរសមុទ្រភាគខាងត្បូងនៃរដ្ឋ Kerala ជាមួយនឹងការបិទផ្លូវចូលទៅក្នុងតំបន់គ្រោះមហន្តរាយនៅក្នុងស្រុក Wayanad ធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះរបស់អាជ្ញាធរ។ Wayanad មានភាពល្បីល្បាញដោយសារដីចម្ការតែដែលឆ្លងកាត់ទីជនបទដ៏ខ្ពស់របស់វា ដែលពឹងផ្អែកលើអាងទឹកដ៏ធំសម្រាប់កម្មករដាំ និងប្រមូលផល។ ចម្ការជាច្រើនបានរងការរអិលបាក់ដីពីរលើកជាប់ៗគ្នានៅមុនថ្ងៃរះកាលពីថ្ងៃអង្គារម្សិលម៉ិញនេះ។ ផ្ទះជញ្ជាំងឥដ្ឋមួយចំនួនដែលសាងសង់ឡើងដើម្បីផ្ទុកកម្មករតាមរដូវត្រូវបានជន់លិចដោយឥទ្ធិពលនៃភក់ពណ៌ត្នោត ខណៈដែលកម្មករធ្វើការនៅលើដីនោះ និងក្រុមគ្រួសាររបស់ពួកគេកំពុងដេកលក់នៅខាងក្នុង។


ទឹកជំនន់បានបោកបក់ទៅលើស្ពានតភ្ជាប់ភូមិ Chooralmala និង Mundakkai ដែលរងគ្រោះខ្លាំងបំផុត ដោយបង្ខំឱ្យក្រុមជួយសង្គ្រោះដើរដោយថ្មើរជើងតាមផ្លូវលំបាក។ យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា មនុស្សជាង 3,000 នាក់កំពុងជ្រកកោននៅក្នុងជំរុំសង្គ្រោះបន្ទាន់នៅជុំវិញស្រុក Wayanad ។ ទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋ Kerala បាននិយាយថា តាមការព្យាករណ៍ នៅថ្ងៃព្រហស្បតិ៍ស្អែកនេះនឹងមានភ្លៀង និងខ្យល់បក់ខ្លាំងបន្ថែមទៀត ដែលអាចបង្កការខូចខាតដល់រចនាសម្ព័ន្ធដែលមិនមានសុវត្ថិភាព នៅកន្លែងផ្សេងទៀតនៅក្នុងរដ្ឋ៕



ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា