យោងតាមក្រសួងការពារជាតិនៃរដ្ឋាភិបាលរួបរួមជាតិស៊ីវិល (NUG) បានឱ្យដឹងថា កងកម្លាំងប្រឆាំងបានជួយសង្គ្រោះបុគ្គលិកយោធាចំនួន 40 នាក់ អ្នកទោស 20 នាក់ និងជនស៊ីវិលចំនួន72 នាក់ នៅអំឡុងពេលប្រយុទ្ធគ្នានៅក្នុងសង្កាត់ Depayin តំបន់ Sagaing ។ កងកម្លាំងប្រឆាំងបានដណ្តើមកាន់កាប់ទីក្រុងមួយរយៈពេលខ្លីកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ។


NUG បាននិយាយថា ទាហានរដ្ឋាភិបាលយោធាចំនួន 18 នាក់ត្រូវបានសម្លាប់ និង 10 នាក់បានរងរបួស ហើយសមាជិកកងជីវពលដែលមានទំនាក់ទំនងនឹងរដ្ឋាភិបាលពីរនាក់បានចុះចាញ់។នេះបើតាម The Irrawaddy ចេញផ្សាយនារសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤នេះ៕

ប្រែសម្រួលដោយ៖ វាសនា